ប្រាក់ចំណេញរបស់ក្រុមហ៊ុន Tesla បានកើនឡើង ខណៈអតិថិជនចំណាយកាន់តែច្រើន - TrueID

ប្រាក់ចំណេញរបស់ក្រុមហ៊ុន Tesla បានកើនឡើង ខណៈអតិថិជនចំណាយកាន់តែច្រើន

April 21, 2022

បរទេស៖ ក្រុមហ៊ុន Tesla បាននិងកំពុងដំឡើងថ្លៃ ប៉ុន្តែនោះហាក់ដូចជា គេមិនអាចកាត់បន្ថយតម្រូវការពីរថយន្តអគ្គិសនីរបស់ខ្លួនបានឡើយ។ ទោះបីជាក្រុមហ៊ុននេះប្រឈមនឹងការចំណាយខ្ពស់ក៏ដោយប្រាក់ចំណេញនៅក្រុមហ៊ុនរថយន្តអគ្គិសនីរបស់លោក Elon Musk បានកើនឡើងដល់៣.៣ពាន់លានដុល្លារ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ ខណៈដែលអតិថិជនបានបង្ហាញឆន្ទៈក្នុងការចំណាយកាន់តែច្រើន។

ការចែកចាយរបស់ក្រុមហ៊ុនបានកើនឡើង ៦៨ភាគរយហើយនឹងខ្ពស់ជាងនេះ ប្រសិនបើមិនមែនដោយសារកង្វះខ្សែសង្វាក់ផ្គត់ផ្គង់នោះទេនេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន។ រោងចក្រនៅសៀងហៃរបស់ខ្លួនក៏ត្រូវបានបង្ខំឲ្យបិទកាលពីពេលថ្មីៗនេះ ដោយសារតែការរឹតបន្តឹងនៃជំងឺកូវីដ-១៩។ ក្រុមហ៊ុនTesla បាននិងកំពុងជំរុញឲ្យពង្រីកដោយបើករោងចក្រថ្មីនៅរដ្ឋតិចសាស់ និងប្រទេសអាល្លឺម៉ង់ក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។

ក្រុមហ៊ុននេះបានចែកចាយរថយន្តជាង ៣១០,០០០គ្រឿងក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ ហើយនៅក្នុងសន្និសីទមួយ នាយកប្រតិបត្តិលោក ElonMusk បានព្យាករណ៍ថា ក្រុមហ៊ុននឹងផលិតរថយន្តច្រើនជាង ៦០ភាគរយក្នុងឆ្នាំទាំងមូល បើប្រៀបធៀបទៅនឹងឆ្នាំមុន។ លោក Musk បាននិយាយថាក្រុមហ៊ុន​ Tesla រំពឹងថា នឹងផលិតរ៉ូបូតតាក់ស៊ីដែលមិនមានចង្កូតឬឈ្នាន់ នៅឆ្នាំ២០២៤៕

លោក Elon Musk
លោក Elon Musk
លោក Elon Musk
លោក Elon Musk

ប្រភព: BBC

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...