អស្ចារ្យ! បុរសម្នាក់បានប្រែក្លាយ ទូរសព្ទអេក្រង់បត់ Galaxy Z Fold4 ឲ្យមើលទៅ ដូចកូនកុំព្យូទ័រ Windows - TrueID

អស្ចារ្យ! បុរសម្នាក់បានប្រែក្លាយ ទូរសព្ទអេក្រង់បត់ Galaxy Z Fold4 ឲ្យមើលទៅ ដូចកូនកុំព្យូទ័រ Windows

August 28, 2022

បរទេស៖ ស្មាតហ្វូនអេក្រង់បត់ចុងក្រោយបំផុតរបស់ Samsung ត្រូវបានដាក់លក់ហើយ ហើយខណៈពេលដែលពួកវាកំពុងមានវត្តមាននៅក្នុងហាងអ្នកប្រើប្រាស់មួយចំនួនកំពុងស្វែងរកវិធីមួយចំនួនដើម្បីផ្លាស់ប្ដូរបទពិសោធន៍ប្រើប្រាស់របស់ពួកគេ។ ជាឧទាហរណ៍ ម្ចាស់របស់ GalaxyZ Fold4 ម្នាក់បានកែប្រែឧបករណ៍របស់គាត់ ទៅជា Windows Phone។ YouTuber លោក Mark Spurrell បានបង្ហាញយើងនូវដំណើរការនៃការទទួលបាន Galaxy Z Fold4 មើលទៅដូចជា Windows Phone នៅអេក្រង់ខាងក្រៅនិងកុំព្យូទ័រ Windows ពេញ នៅលើអេក្រង់ខាងក្នុង។

វាហាក់ដូចជាដំណើរការស្មុគស្មាញមួយប៉ុន្តែបើយោងទៅតាមលោក Spurrell បានឲ្យដឹងថា វាត្រូវការតែកម្មវិធីAndroid launchers ពីរប៉ុណ្ណោះ និង tweak កែសម្រួលBixby Routines មួយចំនួន។ លទ្ធផលគឺថាទូរសព្ទអេក្រង់បត់នេះមានមុខងារស្រដៀងទាំងអស់នឹង Windows Phone ជាក្រឡាៗ នៅលើអេក្រង់ខាងក្រៅ។ ពួកវាត្រូវបានកែ បានត្រឹមត្រូវគួរសមដូចដែលលោក Spurrell បង្ហាញពីការផ្លាស់ទីនិងផ្លាស់ប្ដូរទំហំក្រឡា និងសូម្បីតែរូបតំណាងឲ្យត្រូវនឹងអ្វី ដែលអ្នកឃើញជាធម្មតានៅលើទូរសព្ទWindows Phone។ លោក Spurrellថែមទាំងអាចកំណត់ gesture មានប្រយោន៍នានា សម្រាប់ការចូលបើកមុខងារបានរហ័សដូចជាកាមេរ៉ាជាដើម។

សម្រាប់អេក្រង់ពីខាងក្នុងបទពិសោធន៍ប្រើប្រាស់គឺខុសគ្នាទាំងស្រុង។ ទូរសព្ទ Galaxy Z Fold4 មើលទៅដូចជាកូនកុំព្យូទ័រលើតុមួយ ដែលដំណើរការដោយ Windows 10 ពេញលេញ ជាមួយនឹង shortcut និងម៉ឺនុយចាប់ផ្ដើមដែលរាយនូវកម្មវិធីទាំងអស់។ Spurrell កត់សម្គាល់ថាដំណើរការនេះមិនល្អឥតខ្ចោះទេជាពិសេសដោយសារតែទូរសព្ទប្តូររវាង launchers ជានិច្ចជាកាល។ យ៉ាងណាមិញគាត់និយាយថា វាមិនអស្ចារ្យដូចការរំពឹងទុកទេ ហើយជារួមគាត់ចាប់អារម្មណ៍ខ្លាំងចំពោះបទពិសោធន៍នេះ៕

(Image credit: Mark Spurrell / YouTube)
(Image credit: Mark Spurrell / YouTube)
វីដេអូ

ប្រភព: Android Central

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...