អាមេរិក៖ វាដល់ថ្ងៃបាញ់បង្ហោះ សម្រាប់ទីភ្នាក់ងារអវកាសអាមេរិក NASA ទៀតហើយ។ទីភ្នាក់ងារអវកាសនេះមានបំណងចាប់ផ្ដើម បេសកកម្មឋានព្រះចន្ទ Artemis I នៅថ្ងៃពុធនេះ បន្ទាប់ពីបញ្ហាបច្ចេកទេសបានពន្យារពេលការប៉ុនប៉ងមុនៗ ក្នុងរយៈពេលបីខែចុងក្រោយនេះ។ជង់រ៉ុក្កែត Space Launch System (SLS) និងយានអវកាស Orion ទីបំផុតអាចបាញ់បង្ហោះ ដែលបើកនៅម៉ោង 1:47 a.m. ET ថ្ងៃពុធ ទី១៦ ខែវិច្ឆិកា(ត្រូវនឹងម៉ោង ១:៤៧រសៀល នៅកម្ពុជា)។
លើកនេះ វាត្រូវបានហោះឡើងដោយជោគជ័យហើយបេសកកម្ម Artemis I នឹងមានរយៈពេលសរុប២៦ថ្ងៃ ហោះជុំវិញឋានព្រះចន្ទមុនពេលយាន Orion ត្រលប់មកកាន់ផែនដីវិញ។ការបាញ់បង្ហោះដោយមិនទាន់ដាក់មនុស្សឲ្យទៅជាមួយនេះគឺជាការបង្ហាញដំបូងនៃរ៉ុក្កែតដ៏មានឥទ្ធិពលបំផុត ហើយជាការចាប់ផ្ដើមវិលត្រលប់ ដែលរង់ចាំជាយូរមកហើយរបស់NASA ទៅកាន់ផ្ទៃព្រះចន្ទឡើងវិញ។ វាគឺជាបេសកកម្មដំបូងគេនៅក្នុងកម្មវិធី Artemis ទៅឋានព្រះចន្ទរបស់ NASA ដែលទីភ្នាក់ងារអវកាសនេះសង្ឃឹមថា នឹងនាំអវកាសយានិកឲ្យជាន់ដីព្រះចន្ទដោយបេសកកម្មទីបីរបស់ខ្លួន នៅឆ្នាំ2025។
ខណៈពេលដែល ArtemisI នឹងមិនបានដឹកអវកាសយានិក ឬចុះចតនៅលើឋានព្រះច័ន្ទនៅឡើយបេសកកម្មដំបូងនេះមានសារៈសំខាន់ដើម្បីបង្ហាញថា រ៉ុក្កែតនិងយានអវកាសអាចផ្ដល់សមត្ថភាពដូចតាមការសន្យារបស់ពួកគាត់។ NASA បានព្យាយាមបាញ់បង្ហោះ បេសកកម្មArtemis I ជាលើកដំបូង នៅក្នុងខែសីហាប៉ុន្តែបានលុបចោលការប៉ុនប៉ងជាច្រើនដង ចាប់តាំងពីពេលនោះមកបន្ទាប់ពីបានរកឃើញបញ្ហាបច្ចេកទេសជាមួយនឹងម៉ាស៊ីនរ៉ុក្កែត៕
ប្រភព: CNBC