Apple បំពេញចិត្តហ្វេន ផ្លាស់ប្ដូរការរចនាភាគរយថ្មឡើងវិញ នៅលើកំណែ iOS 16.1 beta 2 - TrueID

Apple បំពេញចិត្តហ្វេន ផ្លាស់ប្ដូរការរចនាភាគរយថ្មឡើងវិញ នៅលើកំណែ iOS 16.1 beta 2

September 21, 2022

បរទេស៖ ជាមួយនឹងការបញ្ចេញ iOS 16.1 beta 2 នៅថ្ងៃនេះ សម្រាប់ developers ក្រុមហ៊ុន Apple បានផ្លាស់ប្ដូរការរចនាសម្រាប់ភាគរយថ្មនៅរបាខាងលើ។ រូបតំណាងថ្មផ្ទាល់នឹងលែងបង្ហាញពេញទៀតហើយ នៅពេលភាគរយតិចជាង 100%។ ជំនួសមកវិញ រូបតំណាងថ្មនឹងផ្លាស់ប្ដូរតាមពេលវេលា ដោយផ្អែកលើការសាកថ្មរបស់អ្នក។

រូបតំណាងថ្មមានភាពចម្រូងចម្រាស ចាប់តាំងពីវាបានបន្ថែមនៅចុងកំណែ iOS 16 betaនៅក្នុងដំណើរការធ្វើតេស្ដ។ អ្នកប្រើប្រាស់ជាច្រើនបានរិះគន់ការរចនាបែបនេះដោយសារតែវានឹងបង្ហាញរូបតំណាងថ្មពេញ ជាមួយភាគរយនៅពីខាងក្នុង។ ជាមួយនឹងកំណែ iOS16.1 beta 2 រូបតំណាងថ្មលែងបង្ហាញពេញទៀតហើយ ប្រសិនបើវាមិនដល់ 100%។ ជំនួសមកវិញ ការរចនានឹងកែតម្រូវដោយផ្អែកលើកម្រិតសាកថ្មឥឡូវ។លេខភាគរយនៅក្នុងរូបតំណាងថ្មនោះ គឺនៅដូចពីមុនដដែល។

ការរចនាថ្មីនេះក៏បានមកជាមួយ fontដិតជាងមុន។ នៅពេល iPhone របស់អ្នកកំពុងសាកថ្មរូបតំណាងផ្លេកបន្ទោរនឹងលែងលេចចេញឡើង នៅពេលដែលអ្នកសាកពេញ 100%។ បច្ចុប្បន្ន iOS 16.1 beta 2 មានសម្រាប់ developersហើយគេរំពឹងថា នឹងមានការបញ្ចេញទៅកាន់អ្នកធ្វើតេស្ដបេតាជាសាធារណៈក្នុងពេលឆាប់ៗនេះ៕

រូបតំណាងថ្មលែងបង្ហាញពេញ ដូចមុនទៀតហើយ
រូបតំណាងថ្មលែងបង្ហាញពេញ ដូចមុនទៀតហើយ

ប្រភព: 9to5Mac

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...