គេបង្ហាញច្បាស់ៗថា iPhone 14 ពិតជាបានបញ្ចប់ ការធ្វើតេស្ដមុខងារតភ្ជាប់ទៅផ្កាយរណបមែន - TrueID

គេបង្ហាញច្បាស់ៗថា iPhone 14 ពិតជាបានបញ្ចប់ ការធ្វើតេស្ដមុខងារតភ្ជាប់ទៅផ្កាយរណបមែន

August 30, 2022

បរទេស៖ ក្រុមហ៊ុន Apple ពិតជាកំពុងធ្វើការ លើការតភ្ជាប់ទៅកាន់ផ្កាយរណប សម្រាប់ iPhone14 ហើយបានបញ្ចប់ការធ្វើតេស្ដផ្នែក hardware សម្រាប់មុខងារនេះមុនការផលិតទ្រង់ទ្រាយធំ នេះបើយោងតាមអ្នកវិភាគទៅលើផលិតផលរបស់ Apple នោះគឺលោក Ming-Chi Kuo។ លោក Kuo និយាយថា Apple មាន hardware សម្រាប់គាំទ្រការតភ្ជាប់ទៅផ្កាយរណប ប៉ុន្តែថាតើ iPhone 14 នឹងបើកការទំនាក់ទំនងតាមផ្កាយរណបឬអត់នោះ គឺអាស្រ័យលើក្រុមហ៊ុន Appleនិងប្រតិបត្តិករ អាចបញ្ចេញគំរូអាជីវកម្មនេះដែរឬទេ។

ទូរសព្ទ iPhone13 ក៏មានផ្នែក hardware តភ្ជាប់ទៅកាន់ផ្កាយរណបដែរប៉ុន្តែការតភ្ជាប់នេះមិនត្រូវបានដាក់ឲ្យប្រើប្រាស់ទេដោយសារតែគំរូអាជីវកម្មមិនត្រូវបានចរចា។ យោងតាមលោក Kuo បានឲ្យដឹងថាវាពិបាកក្នុងការទស្សន៍ទាយ នៅពេលណាដែល iPhone នឹងផ្ដល់សេវាទំនាក់ទំនងតាមផ្កាយរណបប៉ុន្តែវាត្រូវបានគេរំពឹងថា នឹងកើតឡើងនៅទីបំផុត។ នៅពេលដែលវាត្រូវអនុវត្តនៅក្នុងទូរសព្ទ iPhone 14 ឬម៉ូឌែលលើសនេះការតភ្ជាប់ទៅផ្កាយរណបនឹងត្រូវបានប្រើ សម្រាប់ការផ្ញើសារជាអក្សរនិងសេវាកម្មសំឡេងសង្គ្រោះបន្ទាន់។

លោក MarkGurman នៃសារព័ត៌មាន Bloomberg បានឲ្យដឹងថាអ្នកប្រើប្រាស់ iPhone នឹងអាចតភ្ជាប់ទៅកាន់ផ្កាយរណបដើម្បីរាយការណ៍ពីភាពអាសន្ន ទៅកាន់អាជ្ញាធរនៅក្នុងតំបន់ដែលគ្មានសេវាទូរសព្ទតាមរយៈការផ្ញើសារខ្លីៗក្នុងករណីមានអាសន្ន។ ពាក្យចចាមរ៉ាមបានលើកឡើងថា Apple កំពុងធ្វើការជាមួយក្រុមហ៊ុន Globalstar ហើយលោក Kuoនិយាយថា នោះពិតជាប្រតិបត្តិករដែល Apple ទំនងជាចាប់ដៃគូជាមួយ។ទីប្រឹក្សាផ្នែកទំនាក់ទំនងផ្កាយរណប លោក Tim Ferrar បាននិយាយកាលពីថ្ងៃសុក្រថាលោករំពឹងថា Apple និង Globalstar នឹងចាប់ផ្ដើមមុខងារទំនាក់ទំនងផ្កាយរណបសម្រាប់ iPhone 14៕

iPhone 14 Pro
iPhone 14 Pro

ប្រភព: MacRumors

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...