រូបភាពដែលទើបតែថតបានដោយ James Webb បង្ហាញពីរឿងរ៉ាវ ទាក់ទងនឹងកាឡាក់ស៊ី លើសការរំពឹងទុក - TrueID

រូបភាពដែលទើបតែថតបានដោយ James Webb បង្ហាញពីរឿងរ៉ាវ ទាក់ទងនឹងកាឡាក់ស៊ី លើសការរំពឹងទុក

July 24, 2022

បរទេស៖​ មានកាឡាក់ស៊ីច្រើនជាង១០ដង ដូចជាកាឡាក់ស៊ីមីលគីវ៉េរបស់យើងផ្ទាល់នៅក្នុងចក្រវាលដំបូងៗ ជាងការគិតពីមុន។ ការយល់ដឹងអំពីលោកធាតុនេះកើតចេញពីការសិក្សាដំបូងនៃរូបភាព ដែលថតដោយតេឡេទស្សន៍អវកាស James Webb ថ្មីរបស់ទីភ្នាក់ងារអវកាសណាសា។ សាស្ត្រាចារ្យ ChristopherConselice មកពីសាកលវិទ្យាល័យ Manchester ចក្រភពអង់គ្លេសបាននិយាយថាWebb អាចពង្រីកចូលទៅកាន់ចក្រវាលដំបូងៗ។

អ្នកស្រាវជ្រាវរូបនេះបានពន្យល់ថាឌីសកាឡាក់ស៊ីបានគ្របដណ្ដប់លើចំនួនកាឡាក់ស៊ី សព្វថ្ងៃនេះ។កាឡាក់ស៊ីរបស់យើងផ្ទាល់គឺជាឌីសមួយ ហើយកាឡាក់ស៊ី Andromeda(អ្នកជិតខាងដ៏ជិតបំផុតរបស់យើង ដែលមានចម្ងាយ២.៥លានឆ្នាំពន្លឺ ពីផែនដី)គឺជាឌីសមួយដែរ។ គាត់បានប្រាប់សារព័ត៌មាន BBC News ថា៖«បីភាគបួននៃកាឡាក់ស៊ីនៅក្បែរនោះ គឺជាឌីស ប៉ុន្តែវាត្រូវបានគេគិតថាពួកវាបានបង្កើតឡើងយឺត ក្នុងការវិវត្តន៍នៃចក្រវាល»។

រូបភាពដំបូងៗពីតេឡេទស្សន៍នេះបង្ហាញពីបណ្ដុំកាឡាក់ស៊ីដ៏ធំ SMACS 0723។ទំនាញនៃអង្គដ៏ធំទាំងនេះបានក្លាយជាកែវពង្រីកពន្លឺ នៃកាឡាក់ស៊ីនៅផ្ទៃខាងក្រោយក្នុងចក្រវាលដ៏ឆ្ងាយ ដែលធ្វើឲ្យពួកវាអាចមើលឃើញជាលើកដំបូង។កាឡាក់ស៊ីមួយចំនួនមានអាយុកាលត្រឹមតែ៦០០លានឆ្នាំ បន្ទាប់ពីបន្ទុះប៊ីកប៊ែង។

តេឡេទស្សន៍ Webb ដែលមានទំហំផ្ទាំងកញ្ចក់មាស ៦.៥ម៉ែត្រនិងឧបករណ៍ក្រហមអាំងប្រា អាចបកស្រាយពីពួកវាបាន។ចក្រវាលមានអាយុកាលប្រហែល១៣.៨ពាន់លានឆ្នាំ ដូច្នេះរូបភាពដែលតេឡេទស្សន៍អវកាស JamesWebb កំពុងចាប់យក គឺជាពន្លឺនៃដំណើរការដែលបង្កើតផ្កាយនិងភពជាច្រើនមុនពេលដែលពួកយើងកើតមក។ James Webb គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងទីភ្នាក់ងារអវកាសអាមេរិក អឺរ៉ុប និងកាណាដា ដែលមានណាសាជាអ្នកដឹកនាំ៕

បណ្ដុំកាឡាក់ស៊ីដ៏ធំ SMACS 0723
បណ្ដុំកាឡាក់ស៊ីដ៏ធំ SMACS 0723

ប្រភព: BBC

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...