អាល្លឺម៉ង់៖ ស្ថានីយថាមពល Bluetti EP500Pro មានលក់ជាទូទៅនៅអឺរ៉ុប។ឧបករណ៍នេះត្រូវបានបញ្ចេញជាលើកដំបូងតាមរយៈយុទ្ធនាការ Kickstarter ក្នុងឆ្នាំ2021 មាន 3,000 W sine wave ACinverter និងសមត្ថភាព 5,100 Wh។ ថ្មប្រើសារធាតុគីមី Lithium Iron Phosphate (LiFePO4) សម្រាប់អាយុកាលប្រើប្រាស់បានយូរនិងស្ថេរភាពកម្ដៅ។ ខេសអាលុយមីញ៉ូមផ្ដល់នូវសុវត្ថិភាពបន្ថែមដែលអាចទប់ទល់នឹងការផ្លាស់ប្ដូរសម្ពាធ ការវាយដំ និងផលប៉ះពាល់ផ្សេងទៀត។
ក្រុមហ៊ុន Bluetti អះអាងថា អ្នកអាចសាកថ្មបានលើសពី 6,000ដងមុនពេលសមត្ថភាពរបស់វាថមថយមកត្រឹម80%។ បច្ចេកវិទ្យាថ្មធ្វើឲ្យឧបករណ៍នេះស្រាលជាងមុនទោះបីជាវាមានទម្ងន់76គីឡូក្រាមក៏ដោយ។កង់ចំនួនបួនត្រូវបានបំពាក់ទៅនឹងម៉ាស៊ីនភ្លើង ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ។ឧបករណ៍នេះមានទំហំ 58 x 3 x 76 cm ហើយបើយោងតាមក្រុមហ៊ុនបានឲ្យដឹងថាឧបករណ៍នេះនឹងដំណើរក្នុងសីតុណ្ហភាពចាប់ពី -20 ទៅ 40°C។ឧបករណ៍នេះអាចត្រូវបានសាកតាមរយៈ AC ឬថាមពលពន្លឺព្រះអាទិត្យជាមួយនឹងការបញ្ចូលអតិបរមា4000 W តាមវិធីសាស្ត្ររួមបញ្ចូលគ្នា។
រន្ធជាច្រើនត្រូវបានរូមបញ្ចូលនៅលើឧបករណ៍នេះ ដូចជារន្ធ 2,000W AC ចំនួនបី, រន្ធ USB-A 100 Wចំនួនបួន, និងរន្ធ USB-C 100 W មួយ។ វាក៏មានផ្ទៃសាកថ្មឥតខ្សែចំនួនពីរ នៅលើឧបករណ៍នេះផងដែរ។ ឥឡូវនេះគេអាចទិញម៉ាស៊ីនភ្លើងសូឡា Bluetti EP500Pro នៅក្នុងប្រទេសអាល្លឺម៉ង់ ក្នុងតម្លៃបញ្ចុះ €4,999 (~US$5,347)ដែលតម្លៃបច្ចុប្បន្នទាបជាងមុន 6%។ឧបករណ៍នេះក៏ត្រូវបានគេរំពឹងថា នឹងចេញនៅប្រទេសអឺរ៉ុបផ្សេងទៀត ក្នុងរដូវក្ដៅ៕
ប្រភព: Notebookcheck