មានការអាប់ដេតព័ត៌មានបន្ថែម អំពីសេនស័រកាមេរ៉ា របស់ទូរសព្ទ Google Pixel 7 Ultra - TrueID

មានការអាប់ដេតព័ត៌មានបន្ថែម អំពីសេនស័រកាមេរ៉ា របស់ទូរសព្ទ Google Pixel 7 Ultra

September 12, 2022

បរទេស៖ អ្នកអភិវឌ្ឍន៍ លោក Kuba Wojciechowski បានរកឃើញព័ត៌មានថ្មីអំពីស្មាតហ្វូនស៊េរី Pixel7 ដែលមានសក្តានុពល នៅក្នុងកូដ Android ថ្មី។ពីមុនលោក Wojciechowski បានសង្កេតមើលព័ត៌មានលម្អិតអំពីកាមេរ៉ាPixel 7 Ultra, Pixel Fold និង PixelTablet ដែលគេបានរាយការណ៍កាលពីខែកក្កដា។ ក្រោយមក Google បានចាប់ផ្ដើមបញ្ចេញ QPR1 Beta 1 ដែលជាការអាប់ដេតដ៏សំខាន់ដំបូងបង្អស់របស់ប្រព័ន្ធប្រតិបត្តិការ Android13។

ខណៈពេលដែលការអាប់ដេតត្រូវបានបង្កើតនៅលើការអាប់ដេតដែលមានស្ថេរភាព ដែល Google ទើបតែបញ្ចេញទៅកាន់ឧបករណ៍ Pixel វាក៏មានផ្លាស់ប្ដូរសម្រាប់ កូដឈ្មោះ 'Lynx'ដែលជាឧបករណ៍ ដែលត្រូវបានលេចពាក្យចចាមអារ៉ាមថាជាទូរសព្ទ Pixel7 Ultra នោះឯង។ ដូចដែលគេបានពិភាក្សាកាលពីខែកក្កដាឧបករណ៍ 'Lynx' ឬ 'L10' ត្រូវបានគេគិតថាមាន សេនស័រ ISOCELL GN1 និង SonyIMX787 ជាកាមេរ៉ាខាងក្រោយរបស់វា រួមជាមួយ Sony IMX712 ជាកាមេរ៉ាខាងមុខរបស់វា។ ទោះជាយ៉ាងណាក៏ដោយ លោក Wojciechowski រាយការណ៍ថា Pixel 7 Ultra មានកាមេរ៉ាខាងក្រោយទី3មួយទៀត។

តាមការបញ្ជាក់ ប្រព័ន្ធប្រតិបត្តិការ Android 13 QPR1 Beta 1 សំដៅយ៉ាងច្បាស់ទៅលើសេនស័រ Sony IMX712 ទីពីរជាឡេនទូលាយ។ ទោះបីជាឧបករណ៍ 'Lynx'អាចប្រើប្រាស់កាមេរ៉ាមុខចំនួនពីរ ដូច Pixel 3 XL ក៏ដោយ វត្តមានរបស់កាមេរ៉ាគោលនិង telephoto ខាងមុខនៅក្នុងកូដ Android ដំបូង ធ្វើឲ្យវាហាក់ដូចជា សេនស័រ SonyIMX712 នឹងគ្រប់គ្រងអុបទិកមុំធំទូលាយ។

គួរឲ្យស្ដាយ គេនៅតែរង់ចាំមើលថាតើ Google នឹងបង្ហាញស្មាតហ្វូនទីបីនៅក្នុងព្រឹត្តិការណ៍ប្រកាសបង្ហាញឧបករណ៍ នៅខែក្រោយដែរឬទេ។ រហូតមកដល់ពេលនេះក្រុមហ៊ុននេះបានទម្លាយថា ទូរសព្ទ Pixel 7 និង Pixel 7 Pro នឹងបង្ហាញខ្លួន នៅថ្ងៃទី6 ខែតុលាក៏ដូចជានាឡិកាឆ្លាត Pixel Watch និងបន្ទះឈីប Tensor ជំនាន់ទី2ផងដែរ។ តាមមើលទៅ កូដឈ្មោះ 'Lynx' គ្រាន់តែជាឧបករណ៍ធ្វើតេស្ដខាងក្នុង សម្រាប់ស៊េរី Pixel 8 នៅឆ្នាំក្រោយប៉ុណ្ណោះ ប៉ុន្តែគេនៅមិនទាន់ច្បាស់ នៅក្នុងដំណាក់កាលនេះ៕

ស៊េរីទូរសព្ទ Pixel 7
ស៊េរីទូរសព្ទ Pixel 7

ប្រភព: Notebookcheck

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...