ភ្នំពេញ៖ កាលពីព្រឹកមិញ នាថ្ងៃទី០៨ ខែមិថុនា ក្រុមហ៊ុនស្មាតហ្វូនឈានមុខOPPOដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជាបានរៀបចំការតេស្តដំបូងនូវលើស្មាតហ្វូនត្រកូលលំដាប់ខ្ពស់គឺស៊េរី Find នោះគឺម៉ូដែល OPPO Find X3 Pro ដែលកម្មវិធីនោះមានឈ្មោះថាFind X3 Pro Media Experience ដោយឃើញមានការចូលរួមពីអ្នកតំណាងរបស់ក្រុមហ៊ុនOPPO និងពិធីករ ជា វណ្ណារិទ្ធិព្រមទាំងបងប្អូនសារព័ត៌មានល្បីៗ (ប៉ុន្តែការចូលរួមចំនួនមានកំណត់ដោយគោរពតាមគោលការណ៍ និងការណែនាំរបស់រាជរដ្ឋាភិបាលអំពីហាមការជួបជុំគ្នាច្រើនដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-19)បានអញ្ជើញចូលរួមដើម្បីផ្តល់ជាសក្ខីភាពក្នុងការបើកប្រអប់ (Unboxing) និងការតេស្តប្រើប្រាស់ដំបូងនូវស្មាតហ្វូន Flagship លំដាប់កំពូល OPPO Find X3 Pro ជាផ្លូវការនិងដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាផងដែរ។ដោយកម្មវិធីនេះប្រព្រឹត្តទៅនៅឯហាងទំនើប OPPO Brand Store (OPPOប្រ៊េនស្ត័រ) ដែលមានទីតាំងនៅក្នុងផ្សារទំនើប ExchangeSquare ជាន់ទី១ (ក្បែរវត្តភ្នំ)។
នៅក្នុងកម្មវិធីនោះផងដែរកញ្ញា ទួត ពិសីវលក្ខណ៌ ជាប្រធានផលិតផលនៃក្រុមហ៊ុន OPPO បានឡើងធ្វើបទបង្ហាញអំពីលក្ខណៈពិសេសៗនៃកំពូលស្មាតហ្វូនជំនាន់ថ្មីOPPO Find X3 Pro យ៉ាងដូច្នេះថា៖
ទន្ទឹមជាមួយគ្នាផងដែរ ពិធីករដ៏ល្បីឈ្មោះរូបសង្ហា ជាវណ្ណារិទ្ធិ ក៏បានបន្ថែមដោយសង្កត់ធ្ងន់ថា៖
ដូច្នេះ ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់និងស៊ីជម្រៅនៅលើស្មាតហ្វូន Flagship លំដាប់កំពូល OPPO Find X3Pro លោកអ្នកអាចចូលទៅកាន់ផេកហ៊្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO។ លើសពីនេះទៅទៀត នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៧:០០ យប់ OPPO ក៏មានកម្មវិធីសម្ពោធនូវស្មាតហ្វូន OPPO Find X3 Pro ជាផ្លូវការតាមរយៈអនឡាញនៅលើផេកហ៊្វេសប៊ុកផ្លូវការរបស់ OPPO ផងដែរ។ កុំភ្លេចចូលរួមទស្សនា និងកុំភ្លេចនាំគ្នាចុច Like, Share និង Comments ទាំងអស់គ្នាផងណា៕