ទីបំផុតលទ្ធផលបញ្ជាក់ថា អាមេរិកពិតជាខួងយកបាន សំណាកថ្មលើភពអង្គារ ជាលើកដំបូង - TrueID

ទីបំផុតលទ្ធផលបញ្ជាក់ថា អាមេរិកពិតជាខួងយកបាន សំណាកថ្មលើភពអង្គារ ជាលើកដំបូង

September 5, 2021

បរទេស៖ រ៉ូបូត Perseveranceបានខួងយកថ្មលើភពអង្គារដោយជោគជ័យ កាលពីថ្ងៃព្រហស្បតិ៍ដែលសំណាកនេះនៅថ្ងៃណាមួយនឹងបញ្ជូនមកកាន់ភពផែនដី។ប៉ុន្តែអង្គការណាសាចង់បានរូបភាពដែលប្រសើរជាងនេះ ដើម្បីធ្វើឲ្យប្រាកដថាសំណាកនេះពិតជាមានសុវត្ថិភាពទុកនៅក្នុងប្រអប់។

រហូតមកដល់ពេលនេះទិន្នន័យដែលត្រូវបានបញ្ជូនមកវិញដោយរ៉ូបូតនិងរូបភាពដំបូងបង្ហាញថាសំណាកនៅដដែលស្ថិតនៅក្នុងប្រអប់ បន្ទាប់ពី Perseverance បានខួងចូលទៅក្នុងថ្ម ដែលជ្រើសរើសដោយបេសកកម្មរបស់ក្រុមវិទ្យាសាស្ត្រ។រ៉ូបូតនេះបានប្រើឧបករណ៍ខួងបង្វិល ដើម្បីខួងថ្មហើយប្រមួលសំណាក។ប្រព័ន្ធខួងយកសំណាកនេះស្ថិតនៅខាងចុងដៃរបស់រ៉ូបូត ដែលមានប្រវែង២ម៉ែត្រ។

Perseverance កំពុងតែរុករកនៅក្នុងតំបន់ Citadelle ស្ថិតនៅរណ្ដៅ Jezero ដែលរាប់ពាន់លានឆ្នាំមុនធ្លាប់ជាទីតាំងបឹងបុរាណមួយ។គោលដៅជាក់លាក់របស់រ៉ូបូតនេះគឺត្រូវខួងថ្មមួយ មានឈ្មោះថា Rochette។ ក្រុមបេសកកម្មគួរទទួលរូបភាពបន្ថែមពីអ្វីនៅក្នុងប្រអប់សំណាក នៅថ្ងៃទី៤ខែកញ្ញា។

ប្រសិនបើ Perseverance អាចប្រមូលសំណាកផ្សេងៗពីភពអង្គារដោយជោគជ័យពួកថ្មទាំងនោះនឹងត្រូវបញ្ជូនត្រលប់មកកាន់ផែនដី ដោយបេសកកម្មនៅថ្ងៃអនាគតហើយពួកវាអាចបង្ហាញថាតើជីវិតមីក្រុបធ្លាប់មាន នៅលើភពអង្គារឬយ៉ាងណា៕

ប្រហោងដោយសារតែការខួងយកសំណាកថ្ម ដោយរ៉ូបូត Perseverance
ប្រហោងដោយសារតែការខួងយកសំណាកថ្ម ដោយរ៉ូបូត Perseverance
រូបភាពបង្ហាញថា ដុំថ្មភពអង្គារស្ថិតនៅក្នុងប្រអប់
រូបភាពបង្ហាញថា ដុំថ្មភពអង្គារស្ថិតនៅក្នុងប្រអប់

ប្រភព: CNN

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...