បរទេស៖ កាលពីសប្ដាហ៍មុន Google បានទម្លាក់ Android 12 Beta 5 សម្រាប់ទូរសព្ទ Pixels។ ក្រុមហ៊ុន Google បង្ហាញថា យើងគួរតែរំពឹងពីការអាប់ឌែតដែលមានស្ថេរភាព នឹងចាប់ផ្ដើមក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ទៀត រាប់ចាប់ពីពេលនេះ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ពីកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ។
ឥឡូវនេះ គេបានរកឃើញភស្ដុតាងដែលចង្អុលបង្ហាញពីអ្វី ដែលអាចជាកាលបរិច្ឆេទចាប់ផ្ដើមនៃការអាប់ឌែតស្ថេរភាព ចំពោះ Android 12 សម្រាប់ទូរសព្ទ Pixels។ នៅពេលនេះ គេបានឃើញការបង្ហោះនៅលើបណ្ដាញសង្គម Twitter បង្ហាញពីឯកសារផ្ទៃក្នុងរបស់ Google ដែលនិយាយលម្អិតពាក់ព័ន្ធនឹងកំណែប្រព័ន្ធប្រតិបត្តិការ រួមមាន Android 10, Android 11 និង Android 12។
The Android 12 stable update may be released on October 4, as that's when Google plans to release to AOSP. This tentative release date was also mentioned by a 3PL. pic.twitter.com/PMN802gQj0
— Mishaal Rahman (@MishaalRahman) September 12, 2021
បើយោងតាមឯកសារនេះ Google នឹងបញ្ចេញប្រភពកូដសម្រាប់ Android 12 នៅថ្ងៃទី4 ខែតុលា ឆ្នាំ2021។ ហើយប្រភពកូដនេះនឹងបញ្ចេញនៅលើ Android Open Source Project (AOSP) ហើយវាទំនងជាស្របពេលគ្នានឹងការចេញប្រព័ន្ធប្រតិបត្តិការ Android 12 ដែលមានស្ថេរភាព សម្រាប់ទូរសព្ទ Pixels។ ទោះជាយ៉ាងណា កាលបរិច្ឆេទនេះអាចនឹងផ្លាស់ប្ដូរ ដោយសារតែ Google មិនទាន់ប្រកាសជាផ្លូវការនូវកាលបរិច្ឆេទបញ្ចេញ Android 12៕
ប្រភព: XDA Developers