រកឃើញផូស៊ីលពូជដាយណូស័រ ដែលមានក្បាលវែងដូចក្រពើ និងមានជំនាញចាប់ត្រីដូចសត្វកុក - TrueID

រកឃើញផូស៊ីលពូជដាយណូស័រ ដែលមានក្បាលវែងដូចក្រពើ និងមានជំនាញចាប់ត្រីដូចសត្វកុក

September 30, 2021

បរទេស៖ ផូស៊ីលដែលត្រូវបានរកឃើញនៅលើថ្មឆ្នេរខ្សាច់បានបង្ហាញពីប្រវត្តិរឿងរ៉ាវនៅលើកូនកោះ Wight របស់ប្រទេសអង់គ្លេសប្រហែលកាលពី១២៧លានឆ្នាំមុន ដោយសត្វដាយណូស័រធំៗមិនធ្លាប់ស្គាល់គ្នាពីមុន ប្រហែលជាបានរស់នៅក្បែរគ្នាហើយពួកវាទាំងពីរសម្របខ្លូនទៅនឹងការប្រមាញ់តាមមាត់ទឹក។

អ្នកវិទ្យាសាស្ត្របានប្រកាសពីការរកឃើញផូស៊ីលចំនួនពីរ ដែលជាប្រភេទសត្វស៊ីសាច់ជាអាហារហើយពួកវាទាំងពីរមានប្រវែងប្រហែល៩ម៉ែត្រ និងមានលលាដ៍ក្បាលវែងដូចក្រពើ។ដាយណូស័រមួយត្រូវបានគេដាក់ឈ្មោះឲ្យថា Ceratosuchops inferodios ហើយប្រភេទសត្វនេះមានកុយខ្លីៗ។ សត្វទីពីរត្រូវបានគេដាក់ឈ្មោះឲ្យថា Riparovenatormilnerae ហើយវាប្រហែលជាមានមាឌធំជាង Ceratosuchops បន្តិច។

យោងតាមលោក Chris Barkerនិស្សិតបណ្ឌិតនៅសាកលវិទ្យាល័យ Southampton និងជាអ្នកនិពន្ធដឹកនាំការសិក្សានេះដែលបានចេញផ្សាយក្នុងទិនានុប្បវត្តិ Scientific Reports បានឲ្យដឹងថា ពួកវានីមួយៗត្រូវបានគេប៉ាន់ស្មានថា មានទម្ងន់ប្រហែលមួយទៅពីរតោនជាមួយលលាដ៍ក្បាលវែង។ ពួកវាទាំងពីរប្រៀបដូចនឹងសត្វកុកដែរ ដោយជ្រមុជក្បាលចូលទឹកយ៉ាងលឿនដើម្បីចាប់អ្វីៗផ្សេងៗដូចជាត្រីនិងកន្ធាយតូចៗ ហើយនៅលើគោកវិញ ពួកវានឹងធ្វើរឿងស្រដៀងគ្នាដោយចាប់កូនដាយណូស័រឬអ្វីៗផ្សេងទៀត។ ពួកវានឹងស៊ីអ្វីៗតូចៗ ដែលពួកវាចាប់បាន៕

រូបតំណាងសត្វដាយណូស័រទាំងពីរនេះ
រូបតំណាងសត្វដាយណូស័រទាំងពីរនេះ

ប្រភព: Yahoo! News

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...