អាមេរិក៖ ក្រុមហ៊ុន SpaceX បានដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ស្រស់ៗទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) កាលពីម្សិលមិញនេះ។បេសកកម្មបានហោះហើរចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់ទីភ្នាក់ងារអវកាសអាមេរិកNASA ក្នុងរដ្ឋ Florida នៅម៉ោងប្រហែល2:20 p.m. ET ថ្ងៃសៅរ៍ (ត្រូវនឹងម៉ោង ២:២០ រំលងអធ្រាត្រ ថ្ងៃអាទិត្យ ទី២៧ នៅកម្ពុជា)។
គ្រឿងផ្គត់ផ្គង់ដ៏សន្ធឹកសន្ធាប់នៅលើរ៉ុក្កែតនោះរួមមានអារ៉េសូឡាថ្មីសម្រាប់ស្ថានីយអវកាស, គ្រាប់ប៉េងប៉ោះ,និងការពិសោធន៍វិទ្យាសាស្ត្រជាច្រើន។ វាក៏មានការផ្ដល់ជូនដល់អវកាសយានិកនៅលើស្ថានីយអវកាសផងដែរ ដូចជាការ៉េម, សណ្ដែកខៀវហឹរ, បង្អែមផ្លែឈើ, នំល្ពៅ,និងស្ករគ្រាប់ពោត។ អារ៉េសូឡានិងត្រូវបានដំឡើងនៅក្រៅមន្ទីរពិសោធន៍ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា និងថ្ងៃទី៣ ខែធ្នូ។ពួកវានឹងផ្ដល់ថាមពលទៅដល់ស្ថានីយអវកាស៕
ប្រភព: CNN