បរទេស៖ ក្រុមហ៊ុនកាណាដាមួយដែលដំណើរការសេនស័រចាប់សញ្ញាមេតានពីគន្លងគោចរ បាននិយាយថាខ្លួនបានរកឃើញការបំភាយឧស្ម័នដ៏ធំបំផុត ចេញពីកន្លែងមួយ។ការបញ្ចេញនេះត្រូវបានគេសង្កេតឃើញថា បានមកពីក្រុមហ៊ុនអណ្ដូងរ៉ែធ្យូងថ្ម Raspadskaya ដ៏ធំ ក្នុងតំបន់ Kemerovo Oblast ប្រទេសរុស្ស៊ីកាលពីថ្ងៃទី14ខែមករា។
ក្រុមហ៊ុន GHGSat និយាយថា ឧស្ម័នផ្ទះកញ្ចក់បានចូលទៅក្នុងបរិយាកាសក្នុងអត្រាជិត៩០តោនក្នុងមួយម៉ោង។វាជាប្រភេទនៃបរិមាណដែលនៅក្នុងការផ្គត់ផ្គង់ក្នុងស្រុកនឹងផ្ដល់ថាមពលដល់ផ្ទះរាប់រយពាន់ខ្នង។ ប៉ុន្តែក្នុងករណីនេះ មេតាន (ហៅផងដែរថាជា CH4) ត្រូវបានចូលដោយផ្ទាល់ទៅក្នុងខ្យល់។ សក្ដានុពលនៃការឡើងកម្ដៅផែនដីរបស់មេតានគឺ៣០ដងនៃកាបូនឌីអុកស៊ីតក្នុងរយៈពេល១០០ឆ្នាំ។របាយការណ៍វិទ្យាសាស្ត្រដ៏សំខាន់មួយកាលពីឆ្នាំមុនបានបង្ហាញថា ៣០-៥០% នៃការកើនឡើងសីតុណ្ហភាពពិភពលោកនាពេលបច្ចុប្បន្នគួររាប់បញ្ចូលទៅកាន់មេតាន ហើយការបំភាយចាំបាច់ត្រូវបានកាត់បន្ថយ។
ក្រុមហ៊ុន GHGSatដែលមានមូលដ្ឋាននៅទីក្រុង Montreal ប្រតិបត្តិការក្រុមផ្កាយរណបចំនួន៥ដែលកំពុងធ្វើដំណើរជុំវិញគន្លង។ ពួកវាផ្ទុកសេនស័រចាប់សញ្ញា CH4 នៅក្នុងលំហនាពេលបច្ចុប្បន្ន។អាជីវកម្មរបស់ក្រុមហ៊ុនគឺនៅក្នុងការកំណត់អត្តសញ្ញាណប្រភព CH4ដែលផលិតដោយមនុស្ស និងធ្វើការជាមួយអ្នកដែលទទួលខុសត្រូវក្នុងការបញ្ចេញមិនចាំបាច់៕
ប្រភព: BBC