អាវពាក់ដោយអវកាសយានិកម្នាក់ ខណៈពេលហោះទៅឋានព្រះចន្ទ ត្រូវបានដាក់ដេញថ្លៃ ក្នុងតម្លៃរាប់លានដុល្លារ - TrueID

អាវពាក់ដោយអវកាសយានិកម្នាក់ ខណៈពេលហោះទៅឋានព្រះចន្ទ ត្រូវបានដាក់ដេញថ្លៃ ក្នុងតម្លៃរាប់លានដុល្លារ

July 27, 2022

អាមេរិក៖ អាវធំអវកាសដែលពាក់ដោយ លោក Buzz Aldrin ខណៈពេលហោះហើរទៅកាន់ឋានព្រះចន្ទត្រូវបានលក់នៅក្នុងការដាក់ដេញថ្លៃ នៅទីក្រុងញូវយ៉ក ក្នុងតម្លៃ២.៨លានដុល្លារ។ដោយមានការតុបតែងជាមួយទង់ជាតិអាមេរិកនិងនិមិត្តសញ្ញាណាសា លោក Aldrin បានពាក់អាវធំពណ៌សនៅលើយានអវកាស ខណៈពេលហោះហើរឆ្លងកាត់អវកាសនៅក្នុងម៉ូឌុលបញ្ជា Columbia របស់បេសកកម្ម Apollo 11។

វាជារបស់ផ្ទាល់ខ្លួន មួយក្នុងចំណោម69 ដែលបុរសវ័យ92ឆ្នាំរូបនេះ បានសម្រេចចិត្តដាក់លក់។ អាវធំនេះត្រូវបានលក់ដោយក្រុមហ៊ុន Sotheby's និងក្លាយជារបស់អវកាសអាមេរិកដ៏មានតម្លៃបំផុត ដែលមិនធ្លាប់មានលក់នៅឯការដេញថ្លៃ។ អតីតអវកាសយានិករូបនេះបានធ្វើដំណើរ ទៅកាន់ឋានព្រះចន្ទក្នុងឆ្នាំ1969ហើយជាសមាជិកតែមួយគត់ដែលរស់រានក្នុងពេលសព្វថ្ងៃ នៃយានិកបីនាក់នៃបេសកកម្មនេះ។

លោក Aldrin បានចំណាយពេលភាគច្រើននៃការធ្វើដំណើររយៈពេលប្រាំមួយថ្ងៃនៅក្នុងលំហដោយពាក់អាវធំនេះសម្រាប់ហោះហើរ ដោយផ្លាស់ប្ដូរវាចេញត្រឹមតែពាក់កណ្ដាលផ្លូវប៉ុណ្ណោះដើម្បីពាក់ឈុតសម្ពាធ សម្រាប់ការឈានជើងទៅលើផ្ទៃឋានព្រះចន្ទ។ដោយផលិតចេញពីវត្ថុធាតុធន់នឹងភ្លើង ដែលស្គាល់ថាជាក្រណាត់បេតា អាវពណ៌សដែលស្រោបដោយ Teflonនេះគឺជាសម្លៀកបំពាក់តែមួយគត់ពីបេសកកម្មអវកាសឆ្នាំ1969 ដែលមិនធ្លាប់មានលក់៕

អាវធំអវកាសដែលបានដាក់លក់ដេញថ្លៃ
អាវធំអវកាសដែលបានដាក់លក់ដេញថ្លៃ
 លោក Buzz Aldrin
 លោក Buzz Aldrin

ប្រភព: BBC

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...