ភ្នំពេញ៖ដូចដែលលោកអ្នកបានដឹងហើយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនិងធំជាងគេក្នុងពិភពលោក ដែលតែងតែគិតគូដល់អ្នកប្រើប្រាស់ ធ្វើយ៉ាងណាផ្តល់ជូននូវការរស់នៅឱ្យមានភាពកាន់តែប្រសើរឡើង។
ជាក់ស្តែងនៅថ្ងៃនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក៏ដូចជាធ្វើឱ្យគុណភាពជីវិតរបស់អតិថិជន ព្រមទាំងមនុស្សជាតិទាំងអស់ទូទាំងពិភពលោក កាន់តែមានភាពងាយស្រួលមានផាសុកភាព និងកាន់តែប្រសើរនោះ ក្រុមហ៊ុន សាមសុងក៏បានបញ្ចេញនូវម៉ាស៊ីនបន្សុទ្ធខ្យល់ Samsung Air Purifier AX3300ដែលមានគុណភាពខ្ពស់ ទំនើបទាន់សម័យ និងមានប្រសិទ្ធភាពបំផុតក្នុងការកម្ចាត់មេរោគ ធូលី បាក់តេរី និងភាគលិ្អតតូចៗក្នុងខ្យល់ ដែលបង្កជាជំងឺផ្សេងៗបានរហូតដល់ 99.99%និងផ្តល់ជូននូវខ្យល់បរិសុទ្ធល្អបំផុតសម្រាប់សុខភាព។
ខាងក្រោមនេះ គឺជាលក្ខណៈពិសេស និងជាមូលហេតុដែលលោកអ្នកត្រូវជ្រើសរើសយកម៉ាស៊ីនបន្សុទ្ធខ្យល់ Samsung Air Purifier AX3300ដើម្បីទទួលបានខ្យល់បរិសុទ្ធល្អសម្រាប់ខ្លួនឯងផង សម្រាប់គ្រួសារផង និងសម្រាប់មនុស្សជាទីស្រឡាញ់ផងដែរ៖
* Smart Detection & Display
គឺជាប្រព័ន្ធបច្ចេកវិទ្យាដែលនឹងប្រាប់អំពីលក្ខណៈនៃខ្យល់ ដែលបង្ហាញតាមរយៈពណ៌ទាំង ៤ ទៅតាមកម្រិតនីមួយៗ។
* Multi-Layer Purification
ភ្ជាប់មកនូវបន្ទះ ៣ ស្រទាប់ ដែលអាចសម្អាតខ្យល់បានដល់ទៅ ៣ ដំណាក់កាលដូចជា៖
- ដំណាក់កាលទី ១ (Pre-Filter)៖ជាតម្រងដែលចាប់យកនូវធូលីដី មេរោគ រោមសត្វ នៅក្នុងខ្យល់ ដែលមាននៅក្នុងបន្ទប់គេងការិយាល័យ ឬបន្ទប់ទទួលភ្ញៀវរបស់លោកអ្នក។
- ដំណាក់កាលទី ២ (Deodorization Filter) ៖ ជាតម្រង ActivatedCarbon ដែលមានសមត្ថភាពចាប់យកនូវក្លិនមិនល្អ សារធាតុពុលនិងសារធាតុគីមី ដែលមានផ្ទុកក្នុងខ្យល់បានយ៉ាងល្អបំផុត។
- ដំណាក់កាលទី ៣ (PM Filter) ៖ជាតម្រងដែលមានសមត្ថភាពកម្ចាត់បាក់តេរី និងធូលីល្អិតៗរហូតដល់ទៅ PM10 និង PM2.5 ។
* Sleep Mode
រក្សាសំឡេងស្ងាត់ល្អ ដែលជួយសម្រួលដល់ការគេងរបស់អ្នកនិងកូនតូចៗឱ្យគេងលក់ស្កប់ស្កល់។
អ្វីដែលពិសេស និងចាប់អារម្មណ៍នោះគឺ Samsung Air PurifierAX3300ត្រូវបានរចនាឡើងដោយមានដៃយួរ ដែលអាចឱ្យលោកអ្នកលើកផ្លាស់ទីតាមតម្រូវការ គ្រប់ទីកន្លែងបានយ៉ាងងាយស្រួលបំផុត។
បើស្រឡាញ់សុខភាពខ្លួនឯង គ្រួសារ និងមនុស្សជាទីស្រឡាញ់របស់លោកអ្នកសូមកុំមើលរំលង Samsung Air Purifier AX3300 ឱ្យសោះ។បំណងល្អ ការយកចិត្តទុកដាក់ និងក្តីស្រឡាញ់ ពី សាមសុង ។
សម្រាប់ព័ត៌មានលម្អិត សូមអញ្ចើញមកទស្សនាផលិតផលដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និងតាមដេប៉ូចែកចាយ ដែលនៅជិតលោកអ្នកបំផុតឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជន តាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800 203232 ៕