ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ តារាសម្តែងស្រី Fa Fa កំពុងទទួលការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់ហ្វេនៗ ជាមួយនឹង ការសម្តែងដ៏ទេព កោសល្យរបស់តារាស្រីរូបនេះ ដែលធ្វើឲ្យប្រជាប្រិយភាព ហក់លោតឡើងគួរឲ្យកត់សម្គាល់។
យ៉ាងណាមិញ តារាស្រីរូបនេះ បានត្រូវគេកោតសរសើរ ទៅនឹងការសម្តែង មិនថា កាច ឆ្នាស់ ជាពិសេស ទឹកមុខដដ៏ស៊ិចស៊ី តែផ្ទុយទៅវិញ តាមរយៈរូបថតប៉ុន្មានសន្លឹក នៃរូបភាព របស់តារាស្រីរូបនេះ ក្នុងការស្លៀកតុបតែងបែបសាមញ្ញ នៅក្រៅឆាក មើលទៅពិតជាប្លែក នឹងកម្របានឃើញ ខុសស្រឡះទាំងស្រុង នៅក្នុងរឿង។
ជាមួយគ្នានេះដែរ តួអង្គ អូន Sky រូបនេះត្រូវបានគេកោតសរសើរជាខ្លាំង ជាមួយនឹងភាពស្រស់ស្អាតរបស់នាង បូករួមទៅនឹង ការស្លៀកឈុតសុភាពស៊ីគ្នាទៅនឹងសម្រស់មិនចេះរីកស្ងួត មិនសូវផាត់មុខ បែបធម្មជាតិ បានធ្វើឲ្យ ប៉ុន្មានប្លង់នេះ មើលទៅមិនចេះជិនណាន គួរឲ្យគយគន់៕
សូមទស្សនារូបភាពខាងក្រោម៖