បរទេស៖ មនុស្សលោកបានបង្ហាញទម្រង់ជីវិតថ្មី នៅលើអវកាសកាលពីថ្ងៃសុក្រ ខណៈអវកាសយានិកណាសាបានប្រមូលផលម្ទេសផ្លោកជាលើកដំបូងគេនៅលើស្ថានីយអវកាសអន្តរជាតិ។ គ្រាប់ម្ទេសផ្លោកបានមកដល់ស្ថានីយអវកាស តាមយាន SpaceXបេសកកម្មគ្រឿងផ្គត់ផ្គង់ ក្នុងខែមិថុនាហើយត្រូវបានដាំភ្លាមៗដោយអវកាសយានិកណាសា លោក Shane Kimbrough។
ការដាំដំណាំដូចជាម្ទេសផ្លោកមិនត្រឹមតែផ្ដល់សុខភាពដល់រាងកាយប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្ដល់សុខភាពផ្លូវចិត្តដល់ពួកគេផងដែរ។ អវកាសយានិកណាសាបានដាំគ្រប់ពូជម្ទេសផ្លោកHatch នៅក្នុងបន្ទប់ Advanced Plant Habitat បំពាក់ដោយឧបករណ៍ចាប់សញ្ញា១៨០ និងអំពូល LED ដែលត្រូវបានគ្រប់គ្រងដោយអ្នកធ្វើការនៅមជ្ឈមណ្ឌលអវកាសKennedy។
ក្រុមការងារនៅមជ្ឈមណ្ឌលអវកាស Kennedy ក៏បានដាំម្ទេសផ្លោកមួយក្រុមនៅលើផែនដី នៅក្នុងលក្ខខណ្ឌស្រដៀងគ្នានៅលើអវកាស ដើម្បីមើលថាតើទំនាញទាបនិងកត្តាផ្សេងទៀតនៅក្នុងលំហប៉ះពាល់ដល់ការលូតលាស់របស់ម្ទេសផ្លោក Hatch ដែរឬទេ៕
ប្រភព: Fox News