យានមួយលើភពអង្គារ ថតរូបសែហ្វីចុងក្រោយ មុននឹងលាបេសកកម្មរបស់ខ្លួន ដោយសារធូលីគ្របលើបន្ទះសូឡា - TrueID

យានមួយលើភពអង្គារ ថតរូបសែហ្វីចុងក្រោយ មុននឹងលាបេសកកម្មរបស់ខ្លួន ដោយសារធូលីគ្របលើបន្ទះសូឡា

May 27, 2022

បរទេស៖ នេះជាលើកចុងក្រោយ ដែលយើងនឹងឃើញការថតរូបសែហ្វីពីយាន InSightរបស់ណាសា នៅលើភពអង្គារ។ ដោយសារបរិមាណនៃធូលីដែលស្រោបពីលើបន្ទះសូឡារបស់យាន ​នេះជាមួលហេតុដ៏ច្បាស់លាស់មួយ។ យានស្ថានីយនេះបានថតរូបភាព កាលពីថ្ងៃទី២៤ ខែមេសាដោយប្រើប្រាស់ដៃយន្តរបស់វា ដែលវានឹងត្រូវចូលទៅទីតាំងការឈប់សម្រាកឬចូលនិវត្តន៍នៅក្នុងខែនេះ។ ដើម្បីធ្វើការថតរូបសែហ្វីមួយសន្លឹកដៃរបស់វាត្រូវការផ្លាស់ទីជាច្រើនដង ហើយឥឡូវវាមិនអាចកើតមានទៀតឡើយ។

ដោយការថមថយនៃការផ្គត់ផ្គង់ថាមពលបេសកកម្មនឹងឈប់ដំណើរការវិទ្យាសាស្ត្រ នៅចុងរដូវក្ដៅ។ យាននេះបានលាតត្រដាងពីផ្ទៃខាងក្នុងដ៏អាថ៌កំបាំងនៃភពអង្គារចាប់តាំងពីការចុះចតក្នុងខែវិច្ឆិកា ឆ្នាំ២០១៨។ បន្ទះសូឡារបស់យាន InSight ត្រូវបានគ្របដណ្ដប់កាន់តែខ្លាំង ដោយធូលីពណ៌ក្រហមលើភពអង្គារទោះបីជាមានការខិតខំប្រឹងប្រែងច្នៃប្រឌិត ដោយក្រុមបេសកកម្មនៅលើផែនដីក៏ដោយ។ការប្រមូលម្ដុំដោយធូលីនេះកាន់តែខ្លាំងឡើងៗ នៅពេលដែលភពអង្គារឥឡូវនេះចូលដល់រដូវវស្សា នៅពេលដែលធូលីដីកាន់តែច្រើនឡើង ចូលទៅក្នុងបរិយាកាស។ភាគល្អិតអណ្ដែតទាំងនេះបាំងពន្លឺថ្ងៃ ដែលចាំបាច់ដើម្បីសាកបន្ទះសូឡាដែលផ្ដល់ថាមពលដល់យាន InSight ដែលបច្ចុប្បន្នកំពុងធ្វើការលើបេសកកម្មបន្ថែមដែលគេធ្លាប់រំពឹងថានឹងអាចមានរយៈពេលរហូតដល់ខែធ្នូ។

បេសកកម្មនេះបានសម្រេចគោលដៅចម្បងរបស់ខ្លួន បន្ទាប់ពីរយៈពេលពីរឆ្នាំដំបូងនៅលើភពអង្គារ។ យានចុះចតនេះបានចូលទៅក្នុងម៉ូតសុវត្ថិភាព នៅថ្ងៃទី៧ ខែឧសភា នៅពេលដែលកម្រិតថាមពលរបស់វាធ្លាក់ចុះដែលបណ្ដាលឲ្យវាឈប់ដំណើរការទាំអស់ លើកលែងតែមុខងារសំខាន់ៗ។ ក្រុមការងាររំពឹងថា វាអាចកើតឡើងញឹកញាប់ជាងនេះនាពេលអនាគត ដោយសារតែកម្រិតធូលីកើនឡើង។

យាននេះអាចប្រមូលបានប្រហែលមួយភាគដប់នៃការផ្គត់ផ្គង់ថាមពល ដែលវាមានបន្ទាប់ពីការចុះចតនៅលើភពអង្គារ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨។ នៅពេលដែលយាន InSightបានចុះចតជាលើកដំបូងវាអាចផលិតបានប្រហែល៥,០០០វ៉ាត់ម៉ោងក្នុងមួយថ្ងៃ នៅលើភពអង្គារ។ ឥឡូវនេះ យាននេះអាចផលិតបាន៥០០វ៉ាត់ម៉ោងក្នុងមួយថ្ងៃប៉ុណ្ណោះ។ប្រសិនបើ២៥ភាគរយនៃបន្ទះសូឡាត្រូវបានសម្អាត នោះ InSight នឹងអាចជំរុញថាមពលគ្រប់គ្រាន់ដើម្បីរក្សាវាឲ្យដំណើរការបាន៕

រូបសែហ្វី កាលពីថ្ងៃទី២៤ ខែមេសា
រូបសែហ្វី កាលពីថ្ងៃទី២៤ ខែមេសា

ប្រភព: CNN

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...