លេចចេញរូបភាព ដែលថតចេញពី Galaxy S23 Ultra ប្រៀបធៀបជាមួយ S22 Ultra និង Pixel 7 Pro - TrueID

លេចចេញរូបភាព ដែលថតចេញពី Galaxy S23 Ultra ប្រៀបធៀបជាមួយ S22 Ultra និង Pixel 7 Pro

November 14, 2022

បរទេស៖ ប្រភពអ្នកលេចធ្លាយ Ice universបាននិងកំពុងមមាញឹកក្នុងការផ្ដល់ព័ត៌មានលម្អិតបន្ថែម អំពីស៊េរីទូរសព្ទ Samsung GalaxyS23 នាពេលខាងមុខ ដោយផ្ដោតសំខាន់ទៅលើទូរសព្ទ Galaxy S23Ultra និងសមត្ថភាពកាមេរ៉ារបស់វា។ ការប្រៀបរូបថតត្រូវបានធ្វើឡើង ដោយមានរួមទាំងGalaxy S22 Ultra និង Pixel 7 Pro។

ផ្លែល្ពៅគឺជាគោលដៅដ៏សំខាន់នៃការប្រៀបធៀបរូបថតដោយទូរសព្ទទាំងបីបង្ហាញពីគំរូផ្សេងៗគ្នា។ គួរឲ្យចាប់អារម្មណ៍ ដំបូងឡើយ ប្រភព Iceuniverse បានសួរទៅកាន់ followers របស់គាត់ឲ្យជ្រើសរើសក្នុងការធ្វើតេស្ដមួយ ដោយមិនទាន់ប្រាប់ឈ្មោះឧបករណ៍ ដែលបានថតរូបទាំងនេះ។មតិភាគច្រើនបានជ្រើសរើសរូបភាពដំបូង ដែលក្រោយមកត្រូវបានបង្ហាញថា ត្រូវបានថតឡើងដោយ SamsungGalaxy S23 Ultra។ ចំពោះអ្នកទាំងអស់គ្នាវិញ យល់យ៉ាងណាដែរចំពោះរូបថតទាំងបីខាងក្រោមនេះ៕

Samsung Galaxy S23 Ultra
Samsung Galaxy S23 Ultra
Samsung Galaxy S22 Ultra
Samsung Galaxy S22 Ultra
Google Pixel 7 Pro
Google Pixel 7 Pro

ប្រភព: Notebookcheck

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...