ដឹងថ្ងៃប្រកាសបង្ហាញ Moto X30 Pro ដែលជាទូរសព្ទមានកាមេរ៉ា 200MP មុនគេរបស់ពិភពលោក - TrueID

ដឹងថ្ងៃប្រកាសបង្ហាញ Moto X30 Pro ដែលជាទូរសព្ទមានកាមេរ៉ា 200MP មុនគេរបស់ពិភពលោក

July 25, 2022

បរទេស៖ បន្ទាប់ពីមានការបែកធ្លាយជាច្រើន ទីបំផុត Motorola បានប្រកាសកាលបរិច្ឆេទសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់បន្ទាប់របស់ខ្លួនដែលខ្លួននឹងបញ្ចេញទូរសព្ទទំនើបៗនាពេលខាងមុខរបស់ខ្លួន គឺ Motorola Razr 2022 និងម៉ូឌែលស្មាតហ្វូន Moto X30 Pro។ ដូចដែលបានបង្ហាញនៅលើគេហទំព័រ Weibo ជាផ្លូវការទូរសព្ទ Moto X30 Pro និង Moto Razr 2022 នឹងបង្ហាញខ្លួនជាលើកដំបូង នៅថ្ងៃទី2 ខែសីហា។

ដោយសន្មត់ថា ការបញ្ចេញនេះគឺសម្រាប់តែទីផ្សារនៅក្នុងប្រទេសចិនដោយទូរសព្ទទាំងនេះទំនងជានឹងបញ្ចេញទៅកាន់ទីផ្សារពិភពលោក នៅពេលក្រោយ។ MotoX30 Pro ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាទូរសព្ទកាមេរ៉ា 200MPដំបូងគេរបស់ពិភពលោក។ ស្មាតហ្វូននេះត្រូវបានគេរំពឹងថា នឹងមានអេក្រង់AMOLED ល្បឿន 120Hz refresh rateជាមួយឈីប Snapdragon 8+ Gen 1 និងថាមពលថ្ម5000mAh។ វាមានឱកាសដែលទូរសព្ទនេះនឹងមកដល់លោកខាងលិចជាទូរសព្ទ Moto Edge 30 Ultra ។

សម្រាប់ Motorola Razr វាត្រូវបានគេរំពឹងថា នឹងបំពាក់នូវឈីបSnapdragon 8+ Gen 1 ជាមួយកាមេរ៉ាគោល50MP និងកាមេរ៉ាសែហ្វីទំហំ 32MP៕

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...