បរទេស៖ ក្រុមហ៊ុន Amazon កំពុងដាក់ដំណើរការ Astro ដែលជារ៉ូបូតនៅក្នុងផ្ទះដំបូងដែលបំពាក់ដោយ Alexa បច្ចេកវិទ្យាផ្ទះឆ្លាតវៃរបស់ខ្លួន។ ក្រុមហ៊ុនបាននិយាយថា វាអាចបញ្ជាពីចម្ងាយនៅពេលម្ចាស់មិននៅផ្ទះ ដើម្បីពិនិត្យមើលសត្វចិញ្ចឹម មនុស្ស ឬជាសន្តិសុខចាំផ្ទះ។ វាក៏អាចយាមផ្ទះដោយស្វ័យប្រវត្តិនិងផ្ដល់ការជូនដំណឹងដល់ម្ចាស់ ប្រសិនបើវារកឃើញអ្វីមួយមិនប្រក្រតី។
រ៉ូបូត Astroក៏អាចកំណត់ កុំឲ្យចូលទៅតំបន់ជាក់លាក់ណាមួយ ឬកុំឲ្យរំខាន។ វាក៏មានប៊ូតុងបិទកាមេរ៉ានិងមីក្រូហ្វូនផងដែរដូចនេះវាបាត់បង់សមត្ថភាពក្នុងការធ្វើចលនា។ រ៉ូបូតខ្នាតតូចនេះក៏បំពាក់កាមេរ៉ា periscope ដែលស្ថិតនៅខាងលើក្បាលរបស់វា។ ក្រុមហ៊ុន Amazon បានបង្ហាញឧទាហរណ៍នៃការប្រើប្រាស់វា ដើម្បីពិនិត្យមើលចំហាយហ្គាស ដែលគេភ្លេចបិទមុននឹងចេញពីផ្ទះ។
ក្រុមហ៊ុនបង្ហាញថា រ៉ូបូតតម្លៃមួយពាន់ដុល្លារនេះ អាចជាជំនួយដល់មនុស្សចាស់។ក្រុមហ៊ុន Amzaon បាននិយាយថា រ៉ូបូតនេះនឹងត្រូវបានគេដឹកជញ្ជូននៅចុងឆ្នាំនេះប៉ុន្តែមានតែនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ។ បន្ទាប់ពីដំណើរការដំបូងមានកំណត់តម្លៃរបស់វានឹងកើនឡើងដល់១,៤៤៩ដុល្លារ៕
ប្រភព: BBC