បរទេស៖ ទូរសព្ទ Google Pixel ស្ថិតក្នុងចំណោមស្មាតហ្វូនដំបូងគេដែលគាំទ្រការថតរូប HDR+ ហើយរបាយការណ៍និយាយថាក្រុមហ៊ុនក៏គ្រោងនឹងបោះជំហានទៅមុខ ជាមួយនឹងស៊េរី Pixel 8។យោងតាមប្រភព Kuba Wojciechowski បានឲ្យដឹងថាកូដប្រភពនៅក្នុងកម្មវិធី Google Camera Go បានបង្ហាញថាទូរសព្ទ Pixel ឆ្នាំ2023 នឹងមាន HDRគួរឲ្យភ្ញាក់ផ្អើល ដែលជាដំណោះស្រាយ អនុញ្ញាតឲ្យសេនស័រចាប់ exposures ផ្សេងគ្នា ក្នុងពេលដំណាលគ្នា ជាមួយភិចសែលដូចគ្នា។
បច្ចុប្បន្ន Googleប្រើប្រាស់សេនស័រ ISOCELL GN1 នៅក្នុងស៊េរី Pixel7 ប៉ុន្តែឈីបកាមេរ៉ា Samsung មិនគាំទ្រ staggeredHDR នោះទេ។ យើងរំពឹងថា ទូរសព្ទ Pixel 8 នឹងមានសេនស័រISOCELL GN2 ដែលមានភាពជឿនលឿនចុងក្រោយបង្អស់ ក្នុងការថតរូបលំដាប់ខ្ពស់នៅលើទូរសព្ទ។Staggered HDR គឺប្រសើរជាង HDR ធម្មតាព្រោះវាសម្រេចបាននូវប្រសិទ្ធភាពដូចគ្នា ក្នុងរយៈពេលខ្លីជាង ដោយគ្មានភាពព្រាល ដែលកើតឡើងប្រសិនបើឧបករណ៍ផ្លាស់ទីនៅពេលថតរូប៕
Long story short, courtesy of Google we got a clean, unobfuscated version of Google Camera Go, that includes references that seemingly confirm that flagship Pixels in 2023 - Husky and Shiba - will support staggered HDR. pic.twitter.com/YdaWTlGznN
— Kuba Wojciechowski⚡ (@Za_Raczke) December 19, 2022
ប្រភព: GSMArena