បរទេស៖ Google បានបញ្ចេញប្រព័ន្ធប្រតិបត្តិការ Android 13 ជាផ្លូវការនៅថ្ងៃទី15 ខែសីហា ហើយការអាប់ដេត OneUI 5 ដំបូងរបស់ Samsung ដោយផ្អែកលើ Android13 បានទៅដល់ត្រកូល Galaxy S22 នៅថ្ងៃទី24ខែតុលា ពោលគឺរយៈពេលពីរខែនិងជិតដប់ថ្ងៃ បន្ទាប់ពី Google។ ហើយចាប់ពីពេលនោះមក ក្រុមហ៊ុនកូរ៉េនេះបានធ្វើបច្ចុប្បន្នភាពឧបករណ៍ជាច្រើនរហូតមកដល់សព្វថ្ងៃនេះ។
ការដាក់ឲ្យដំណើរការ One UI 5 នេះគឺលឿនបំផុតមិនធ្លាប់មានសម្រាប់Samsung ហើយក្រុមហ៊ុនកូរ៉េនេះខិតខំដាក់ទៅកាន់ឧបករណ៍ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដោយមិនសម្រាប់តែកំពូលស្មាតហ្វូននៅឆ្នាំនេះតែប៉ុណ្ណឹងនោះទេហើយនឹងបន្តទៅកាន់ទូរសព្ទលំដាប់មធ្យមសម្រាប់ឆ្នាំ2023។យ៉ាងណាក៏ដោយ នៅឆ្នាំក្រោយ ក្រុមហ៊ុនចង់ធ្វើឲ្យប្រសើរជាងមុន។
ក្រុមហ៊ុន Samsungបានបង្ហោះនៅក្នុងប្រទេសកូរ៉េដោយបង្ហាញអំពីថាតើវាឆាប់ប៉ុណ្ណាក្នុងការទទួលបាន One UI 5 ទៅកាន់ឧបករណ៍ជាច្រើនតាមដែលអាចធ្វើទៅបាន និងដើម្បីធានាថាខ្លួនមានបំណងនាំយកកំណែ One UI នាពេលអនាគត កាន់តែរហ័សជាងមុន ទៅកាន់ឧបករណ៍ជាច្រើនក្នុងពេលតែមួយ៕
ប្រភព: GSMArena