Google នឹងធ្វើតេស្ដគំរូវ៉ែនតា AR របស់ខ្លួន ជាសាធារណៈ នៅខែក្រោយនេះ - TrueID

Google នឹងធ្វើតេស្ដគំរូវ៉ែនតា AR របស់ខ្លួន ជាសាធារណៈ នៅខែក្រោយនេះ

July 20, 2022

អាមេរិក៖ ក្រុមហ៊ុន Google គ្រោងនឹងធ្វើតេស្ដគំរូវ៉ែនតាaugmented reality (AR) ជាសាធារណៈនៅដើមខែក្រោយនេះនេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុនកាលពីថ្ងៃអង្គារ។ Google បាននិងកំពុងស្វែងរកគំនិតដូចជាវ៉ែនតា AR ដែលបង្ហាញការបកប្រែក្នុងពេលជាក់ស្ដែងប៉ុន្តែក្រុមហ៊ុនចង់យកគំនិតរបស់ខ្លួនពីកន្លែងពិសោធន៍ ទៅកាន់ពិភពលោកពិត។ គេហទំព័រ TheVerge ធ្លាប់បានរាយការណ៍កាលពីមុនថា Google សង្ឃឹមនឹងដឹកជញ្ជូនចែកចាយAR headset នៃគម្រោង “Project Iris” របស់ខ្លួននៅឆ្នាំ2024។

បើយោងតាមទំព័រGoogle support page បានឲ្យដឹងថាក្រុមហ៊ុននឹងកំពុងធ្វើតេស្ដគំរូវ៉ែនតាចំពោះមនុស្សមួយចំនួនតូចប៉ុណ្ណោះនៅក្នុងសហរដ្ឋអាមេរិកជាមួយនឹងការកំណត់យ៉ាងតឹងរ៉ឹងលើទីកន្លែងដែលអ្នកធ្វើតេស្ដអាចដំណើរការ និងប្រភេទសកម្មភាពដែលពួកគេអាចចូលរួមបាន។អ្នកធ្វើតេស្ដនឹងត្រូវឆ្លងកាត់ ការប្រើប្រាស់ឧបករណ៍, ពិធីការ, ឯកជនភាព,និងការបណ្ដុះបណ្ដាលផ្នែកសុវត្ថិភាព។ ហើយក្រុមហ៊ុនកំពុងប្រាប់ឲ្យដឹងមុនថាខ្លួននឹងមានគំរូដែលមើលទៅដូចវ៉ែនតាធម្មតា ទោះបីជាពួកវានឹងមានអេក្រង់នៅលើកញ្ចក់និងសេនស័រសំឡេងនិងរូបភាព ដូចជាមីក្រូហ្វូននិងកាមេរ៉ានៅពីលើផងដែរ។

សញ្ញាបង្ហាញ LEDនឹងប្រាប់មនុស្សនៅជុំវិញ ប្រសិនបើទិន្នន័យរូបភាពកំពុងត្រូវបានរក្សាទុកសម្រាប់ការវិភាគនិងបំបាត់កំហុស ដែលពួកគេអាចស្នើសុំឲ្យលុបបាន។ Google គ្រោងនឹងស្វែងរកប្រើប្រាស់ករណីផ្សេងៗដូចជា ការបំលែងការនិយាយទៅជាអក្សរនិងការបកប្រែ ក៏ដូចជាសេណារីយ៉ូការមើលឃើញ ដូចជាការបកប្រែអក្សរឬក៏ជំនួយក្នុងការនាំផ្លូវជាដើម។ ក្រុមហ៊ុនអះអាងថាគំរូដើមរបស់ខ្លួនមិនគាំទ្រការថតរូប ឬវីដេអូនោះទេទោះបីជាទិន្នន័យរូបភាពដែលបានថតក្នុងអំឡុងពេលធ្វើតេស្ដរបស់វានឹងត្រូវបានលុបលុះត្រាតែទិន្នន័យត្រូវបានប្រើប្រាស់ សម្រាប់ការវិភាគបន្ថែម ឬបំបាត់កំហុស។បន្ទាប់ពី30ថ្ងៃ វាត្រូវបានលុបចោល៕

រូបភាពពី Google
រូបភាពពី Google

ប្រភព: The Verge

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...