គ្រាន់តែមានគ្រោះរាំងស្ងួតដ៏ធំ បណ្ដាលឲ្យគេរកឃើញ ដានជើងដាយណូស័រ កប់នៅបាតទន្លេ - TrueID

គ្រាន់តែមានគ្រោះរាំងស្ងួតដ៏ធំ បណ្ដាលឲ្យគេរកឃើញ ដានជើងដាយណូស័រ កប់នៅបាតទន្លេ

August 24, 2022

បរទេស៖ ស្នាមជើងដាយណូស័រតាំងពីប្រហែល១១៣លានឆ្នាំមុន ត្រូវបានបង្ហាញដាន នៅឧទ្យាន Dinosaur Valley StatePark ក្នុងរដ្ឋ Texas ដោយសារតែស្ថានភាពគ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលធ្វើឲ្យទន្លេមួយរីងស្ងួត នេះបើយោងតាមសេចក្ដីរាយការណ៍របស់ឧទ្យានមួយនេះបានបង្ហាញកាលពីថ្ងៃច័ន្ទ។ អ្នកនាំពាក្យរបស់ឧទ្យាននេះ គឺអ្នកស្រី Stephanie SalinasGarcia បានប្រាប់សារព័ត៌មាន CNN តាមរយៈអ៊ីមែលថា៖«ដានជើងភាគច្រើនដែលទើបនឹងត្រូវលេចឡើង និងត្រូវបានរកឃើញនៅផ្នែកផ្សេងៗនៃទន្លេក្នុងឧទ្យាននេះគឺជាស្នាមជើងរបស់ប្រភេទដាយណូស័រ Acrocanthosaurus។នេះគឺជាដាយណូស័រដែលឈរពេញវ័យ កម្ពស់១៥ហ្វីត (ប្រហែល៤.៥ម៉ែត្រ)និងមានទម្ងន់ជិត៧តោន»។

អ្នកស្រី Garcia បន្ថែមថា ប្រភេទផ្សេងទៀតដែលបានបន្សល់ទុកនៅឧទ្យានក្នុងទីក្រុងGlen Rose រដ្ឋ Texas គឺជា Sauroposeidon ដែលមានកម្ពស់ប្រហែល ៦០ហ្វីត (ប្រហែល១៨ម៉ែត្រ) និងទម្ងន់ប្រហែល ៤៤តោន។គ្រោះរាំងស្ងួតដ៏ខ្លាំងក្លាក្នុងរដូវក្ដៅនេះបានធ្វើឲ្យទន្លេក្នុងឧទ្យានរីងស្ងួតទាំងស្រុង នៅគ្រប់កន្លែង ដោយបង្ហាញស្នាមជើងនិងជាអាថ៌កំបាំងដែលលាក់ទុកយូរបំផុត ដែលថ្មីៗនេះបានបង្ហាញរូបរាងឡើង ក៏ព្រោះតែទន្លេបានរីងស្ងួតដោយសារលក្ខខណ្ឌគ្រោះរាំងស្ងួតនៅទូទាំងពិភពលោក។

អ្នកស្រី Garcia បានពន្យល់ថា នៅក្រោមលក្ខខណ្ឌអាកាសធាតុធម្មតា ស្នាមជើងដាយណូស័រដែលមាននៅបាតទន្លេ គឺស្ថិតនៅក្រោមទឹក ហើយពោរពេញទៅដោយដីល្បាប់ដែលមិនសូវធ្វើឲ្យមើលឃើញ។ អ្នកស្រីបានបន្ថែមទៀតថា ស្នាមជើងទាំងនេះនឹងត្រូវលិចបាត់ទៅវិញខណៈពេលភ្លៀងត្រូវបានគេព្យាករណ៍ ហើយដំណើរការនេះជួយការពារស្នាមទាំងនេះពីអាកាសធាតុនិងសំណឹកធម្មជាតិ៕

ដានជើងដាយណូស័រ កាលពី១១៣លានឆ្នាំមុន
ដានជើងដាយណូស័រ កាលពី១១៣លានឆ្នាំមុន
ដានជើងដាយណូស័រ នៅពេលថតជិត
ដានជើងដាយណូស័រ នៅពេលថតជិត

ប្រភព: CNN

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...