រង់ចាំយូរហើយមែនទេ? ការផ្តល់ជូនដ៏ភ្ញាក់ផ្អើលពីប្រូម៉ូសិនថ្មី «OPPO Week» បានមកដល់ហើយ ជាមួយនឹងកាដូដ៏សន្ធឹកសន្ធាប់មិនធ្លាប់មានពីមុនមក! - TrueID

រង់ចាំយូរហើយមែនទេ? ការផ្តល់ជូនដ៏ភ្ញាក់ផ្អើលពីប្រូម៉ូសិនថ្មី «OPPO Week» បានមកដល់ហើយ ជាមួយនឹងកាដូដ៏សន្ធឹកសន្ធាប់មិនធ្លាប់មានពីមុនមក!

September 8, 2021

ភ្នំពេញ៖ ទិញ 1 បានរហូតដល់ទៅ3! ចំណេញលើសចំណេញ នេះគឺជារដូវកាលផ្តល់ជូនដ៏ភ្ញាក់ផ្អើលពី OPPOគឺកំពូលប្រូម៉ូសិនដ៏ពិសេស OPPO Week ដែលធ្វើឡើងដើម្បីតបស្នងអតិថិជនឲ្យកាន់តែទទួលបានការចំណេញកាន់តែច្រើនជាមួយនឹងជម្រើសតម្លៃដែលអាចជ្រើសបាន 2 ជម្រើសដោយក្នុងនោះមាន OPPOReno6 Z 5G តម្លៃ $419 និង OPPO A94 តម្លៃ $299ថែមជូនកញ្ចប់កាដូពិសេសជាទីគាប់ចិត្តដល់ទៅ 3 មុខគិតជាទឹកប្រាក់ស្មើនឹង$122 រួមមាន៖ បាស Bluetooth (តម្លៃ $39) កាបូបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29), និងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោងអ៊ីនធើណែត 12 សប្តាហ៍។សម្រាប់កម្មវិធីផ្តល់ជូននេះធ្វើឡើងនាថ្ងៃទី08 ដល់ថ្ងៃទី14ខែកញ្ញា ឆ្នាំ2021។

រដូវកាលផ្តល់ជូនដ៏ភ្ញាក់ផ្អើលពី Oppo
រដូវកាលផ្តល់ជូនដ៏ភ្ញាក់ផ្អើលពី Oppo

ប្រាកដណាស់!សម្រាប់អតិថិជនគ្រប់ស្រទាប់វ័យ គឺពិតជាស័ក្កសមនឹងស្មាតហ្វូនដ៏អស្ចារ្យនេះខ្លាំងណាស់ទាំងការបំពាក់មកជាមួយនឹងមុខងារថ្មីៗ បច្ចេកវិទ្យាទំនើបៗព្រមទាំងលក្ខណៈពិសេសៗលើ Reno6Z 5G ដូច្នេះចង់ដឹងទេថា អ្វីដែលធ្វើឲ្យស្មាតហ្វូននេះមានភាពលេចធ្លោ?ហើយវាបានបំពាក់មកជាមួយនឹងមុខងារថ្មីៗអ្វីខ្លះ?

ស្មាតហ្វូនស៊េរីថ្មី OPPO Reno6 Z 5G
ស្មាតហ្វូនស៊េរីថ្មី OPPO Reno6 Z 5G

ខាងក្រោមនេះជាចំណុចពិសេស និងលេចធ្លោនូវលើស្មាតហ្វូនស៊េរីថ្មីOPPO Reno6 Z 5G
1. បន្ទះឈីប 5G៖ Reno6 Z 5G បានបំពាក់មកជាមួយនឹងបន្ទះឈីប 5G ដែលជម្រុញឲ្យស្ថេរភាពអ៊ីនធើណែតគ្របដណ្តប់មានល្បឿនកាន់តែលឿន(លឿនជាងមុន 10 ទៅ 100 ដង) និងកម្លាំងម៉ាស៊ីនដំណើរការកាន់តែខ្លាំងនិងគ្របដណ្តប់សេវាអ៊ីនធើណែតកាន់តែលឿន។
2. កាមេរ៉ាមុខ និងក្រោយ៖ កាមេរ៉ាមុខទំហំ 32MP+មុខងារ Portrait ជំនួយសម្រស់រីឯកាមេរ៉ាក្រោយមានទំហំធំ 64MP+8MP+2MP ដែលអាចថតរូបថតវីដេអូបានភ្លឺច្បាស់ល្អ និងមានភាពទាក់ទាញ។
3. Portrait ជំនួសម្រស់៖ Reno6 Z 5G នាំមុខលើបច្ចេកវិទ្យាថតបែបPortrait បង្ហាញចេញមកកាន់តែទាន់ ទាក់ទាញ និងប្រកបដោយការច្នៃប្រឌិតដែលក្នុងនោះវាមានមុខងារថត Portrait ចំនួន 3 រួមមាន Bokeh Flare Portrait, វីដេអូ Portraitជំនួសសម្រស់ និងវីដេអូតាមចាប់គោលដៅ។ក្រៅពីនោះវាក៏មានមុខងារច្នៃប្រឌិតបន្ថែមទៀតជាច្រើនដើម្បីក្លាយជាអ្នកជំនាញថតរូបដ៏អស្ចារ្យនិងផ្តល់ភាពលេចធ្លោបន្ថែមទៀតដូចជា AI Palette, AI Color Portrait និង​ Dual View Video។
4: ថាមពលថ្ម៖ មានទំហំធំ 4310mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន30W VOOC 4.0 និងបំពាក់ដោយប្រព័ន្ធបន្សាបកម្តៅ 10 ស្រទាប់ឯណ្ណោះ។
5. រូបរាង៖ កម្រាស់ស្តើង 7.92mm និងទម្ងន់ស្រាលត្រឹមតែ173g ជាមួយនឹងជម្រើស 2 ពណ៌គឺ Auroraនិង Stellar Black ហើយអ្វីដែលកាន់តែពិសេសគឺពណ៌ទាំង2 នេះគឺមិនជាប់ស្នាមដៃ 100%។

  ស្មាតហ្វូនស៊េរីថ្មី OPPO Reno6 Z 5G
  ស្មាតហ្វូនស៊េរីថ្មី OPPO Reno6 Z 5G

តោះ! បងប្អូនប្រញាប់រួសរាន់ឡើងណា៎…! ទិញទាន់ៗ ទិញមិនទាន់ដឹងតែស្តាយក្រោយ ហើយព្រោះការផ្តល់ជូននេះមានចំនួនកំណត់ប្រយ័ត្នអស់ពីស្តុកណា៎!ដូច្នេះលោកអ្នកអាចទទួលបានការផ្តល់ជូននេះបាននៅតាមបណ្តាហាងលក់ទូរស័ព្ទដៃដែលមានផ្លាក ​OPPO ទូទាំងប្រទេសឬដើម្បីទទួលបានព័ត៌មានលម្អិតៗអាចចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការ OPPO។ ពិសេសកុំភ្លេចទន្ទឹងរង់ចាំមើលថា ការផ្តល់ជូនដ៏ភ្ញាក់ផ្អើលនេះអាចនឹងបន្តមានរដូវកាលទី2 ឬអត់? ប្រសិនជាមានមែន សាកទាយមើលថា ពេលណាដែរណ៎?

  ស្មាតហ្វូនស៊េរីថ្មី OPPO A94
ស្មាតហ្វូនស៊េរីថ្មី OPPO A94
  ស្មាតហ្វូនស៊េរីថ្មី OPPO A94
  ស្មាតហ្វូនស៊េរីថ្មី OPPO A94
  ស្មាតហ្វូនស៊េរីថ្មី OPPO Reno6 Z 5G
  ស្មាតហ្វូនស៊េរីថ្មី OPPO Reno6 Z 5G
  ស្មាតហ្វូនស៊េរីថ្មី OPPO Reno6 Z 5G
  ស្មាតហ្វូនស៊េរីថ្មី OPPO Reno6 Z 5G
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...