អាមេរិក៖ ក្រុមហ៊ុន Apple បានចាប់ផ្ដើមព្រឹត្តិការណ៍ WWDC22 របស់ខ្លួនជាមួយនឹងចំណុចគោលសំខាន់ៗ ដែលរួមបញ្ចូលទាំងការសម្ពោធ MacBookAir ដែលបានធ្វើការរចនាឡើងវិញ។ កុំព្យូទ័រយួដៃស្ដើង (1.13cm) និងស្រាល (1.24 kg) ត្រូវបានបំពាក់នូវបន្ទះឈីបApple M2 ថ្មី ដែលផ្ដល់នូវដំណើរការជាច្រើន។ AppleMacBook Air ឆ្នាំ2022 ដែលមានបន្ទះឈីប M2 មានតម្លៃUS$1,199 សម្រាប់ម៉ូឌែលដែលមាន GPU8-core, 256 GB storage, និង 30 W USB-C power adapter ខណៈកុំព្យូទ័រយួរដៃដែលមាន10-core GPU ទំហំផ្ទុក SSD 512 GBនិងរន្ធសាក USB-C ពីរ 35 W មានតម្លៃ US$1,499។
ជម្រើសបន្ថែមនៃមេម៉ូរីរួមមានរ៉េមឡើងរហូតដល់ 24 GB, ទំហំផ្ទុករហូតដល់ 2 TB SSD, និងអាដាប់ទ័ររហូតដល់ 67 W។ អ្នកទិញនឹងទទួលបាន MacBookAir ដែលបានរចនាឡើងវិញ ដែលជាក់ស្ដែងផ្ដល់នូវថាមពលថ្មដល់ទៅ 18ម៉ោង និងកាមេរ៉ានិងសំឡេងកម្រិតខ្ពស់ (1080p webcam និងប្រព័ន្ធសំឡេង speaker បួន)។ MacBook Air ឆ្នាំ 2022 នីមួយៗមានភ្ជាប់មកជាមួយខ្សែសាកMagSafe ដែលមានពណ៌ដូចគ្នាទៅនឹងឡេបថបដែរ។
ចំណែកមុខងារ TouchID វិញមានវត្តមាននៅលើក្ដារចុច។ រន្ធ Thunderbolt/USB 4 ចំនួនពីរត្រូវបានរួមបញ្ចូល ក៏ដូចជារន្ធដោតកាស 3.5 mm ដែរ។ Apple MacBook Air អេក្រង់ទំហំ13.6អ៊ីញ ជាមួយនឹងបន្ទះឈីបM2 មានបន្ទះបង្ហាញថ្ងាសឆក Liquid Retina ដែលអាចបញ្ចេញពន្លឺបាន 500 nits និងផ្តល់នូវគុណភាពបង្ហាញ2560x1664។ Apple អះអាងថាអេក្រង់ LEDIPS ទំហំ13.6អ៊ីញ អាចគាំទ្រពណ៌1ប៊ីលាន ខណៈពេលដែលផ្ដល់នូវ «ពណ៌ធំទូលាយ»(P3) និងបច្ចេកវិទ្យា True Tone។
ចំពោះ Wi-Fi 6 ក៏ត្រូវបានគាំទ្រផងដែរ ក៏ដូចជា Bluetooth5.0 ហើយវាក៏មានសេនស័រសម្របពន្លឺសម្រាប់ក្ដារចុចដែរ។ ក្រុមហ៊ុន Appleដែលមានមូលដ្ឋាននៅទីក្រុង Cupertino បាននិយាយថា ឡេបថបនេះអាចរកបាន ចាប់ផ្ដើម«ខែក្រោយ» ដូច្នេះគេរំពឹងថាMacBook Air ថ្មីនឹងចាប់ផ្តើមដឹកជញ្ជូននៅក្នុងខែកក្កដា៕
ប្រភព: Notebookcheck