បរទេស៖ ក្រុមហ៊ុន Tecno ស្ងាត់ៗបានបង្ហាញនូវទូរសព្ទPOVA 5G ដែលជាទូរសព្ទ 5G ដំបូងរបស់ខ្លួន។ដូចស្មាតហ្វូន POVA សេរ៊ីមុនដែរ POVA 5G មកជាមួយអេក្រង់ធំនិងថាមពលថ្មធំ។ ទូរសព្ទ Tecno POVA 5G បំពាក់នូវបន្ទះអេក្រង់ IPS LCD ទំហំ6.95អ៊ីញដ៏ធំ ជាមួយនឹងការរចនាកាមេរ៉ាមួយគ្រាប់ទម្លុះផ្ទៃអេក្រង់ផងដែរ។ វាផ្ដល់នូវគុណភាពបង្ហាញ1080 x 2460 ភិចសែល, Full HD+, ដង់ស៊ីតេភិចសែល 480ppi និងល្បឿន 120Hz refresh rate។ ទូរសព្ទ POVA5G នេះប្រើប្រាស់បន្ទះឈីប Dimensity 900។
POVA5G មានរ៉េម LPDDR5ទំហំ8GB និងអង្គផ្ទុកទិន្នន័យ UFS 3.1ទំហំ128GB។ វាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android11 ស្រោបដោយ HiOS។ ឧបករណ៍នេះភ្ជាប់មកជាមួយរ៉េមនិម្មិត3GB ដែរ។ សម្រាប់ផ្នែកសុវត្ថិភាព ឧបករណ៍នេះត្រូវបានបំពាក់ដោយមុខងារស្កេនក្រយៅដៃនៅចំហៀងទូរសព្ទ។
ប្រព័ន្ធកាមេរ៉ាផ្នែកខាងក្រោយរបស់ POVA 5G មានកាមេរ៉ាគោល 50MP, កាមេរ៉ា 2MP និង ឡេន AI។ សម្រាប់កាមេរ៉ាសែហ្វី វាមានទំហំ12MP។ ទូរសព្ទនេះនឹងផ្ដល់មុខងារថតរូបដូចជា 4K time-lapse និង panorama។
Tecno POVA 5Gមានថាមពលថ្ម 6,000mAh ដែលភ្ជាប់ជាមួយការសាកថ្មលឿន 18W។ ក្រុមហ៊ុនអះអាងថាការសាកថ្ម15នាទីនឹងផ្ដល់ពេលវេលាលេងហ្គេម ដល់ទៅ3ម៉ោង។ សម្រាប់រយៈពេលទុកចោលមិនប្រើប្រាស់ វាអាចស៊ូបាន775ម៉ោងប៉ុន្តែសម្រាប់រយៈពេលនិយាយគឺ55ម៉ោង និងលេងហ្គេម11ម៉ោង។ ឧបករណ៍នេះមានទំហំ 172.82 x 78.24mm ហើយកម្រាស់របស់វាតិចជាង1cm។ ទូរសព្ទនេះមានតម្លៃ $289៕
ប្រភព: GizChina