សេវាកម្មអាកាសធាតុរបស់ចក្រភពអង់គ្លេស ព្យាករណ៍ថា ឆ្នាំ២០២៣ នឹងក្ដៅជាងឆ្នាំ២០២២ទៅទៀត - TrueID

សេវាកម្មអាកាសធាតុរបស់ចក្រភពអង់គ្លេស ព្យាករណ៍ថា ឆ្នាំ២០២៣ នឹងក្ដៅជាងឆ្នាំ២០២២ទៅទៀត

December 21, 2022

បរទេស៖ នៅឆ្នាំក្រោយនឹងក្ដៅជាងឆ្នាំនេះ មួយក្នុងចំណោមអាកាសធាតុក្ដៅបំផុតក្នុងកំណត់ត្រា នេះបើយោងតាមសេវាកម្មអាកាសធាតុMet Office របស់ចក្រភពអង់គ្លេសកំពុងព្យាករណ៍។ ការទស្សន៍ទាយបង្ហាញថា វានឹងក្លាយជារយៈពេល១០ឆ្នាំជាប់ៗគ្នាដែលសីតុណ្ហភាពពិភពលោកគឺយ៉ាងហោចណាស់ ១អង្សាសេ លើសពីមធ្យមភាគ។ សេវាកម្មអាកាសធាតុ MetOffice បានពន្យល់ថា ឥទ្ធិពលត្រជាក់ដែលគេហៅថា La Niña ទំនងជានឹងបញ្ចប់ បន្ទាប់ពីការកើតមានអស់រយៈពេល៣ឆ្នាំដែលជាផ្នែកនៃវដ្ដអាកាសធាតុធម្មជាតិ។

គេក៏បានកត់សម្គាល់ផងដែរពីផលប៉ះពាល់នៃការកើនឡើងកម្ដៅនៃការប្រែប្រួលអាកាសធាតុ ដែលបង្កឡើងដោយមនុស្ស។ភស្ដុតាងវិទ្យាសាស្ត្របង្ហាញថា ការប្រែប្រួលអាកាសធាតុកំពុងជំរុញឲ្យមានសីតុណ្ហភាពពិភពលោកកើនឡើង។ រដ្ឋាភិបាលទូទាំងពិភពលោកបានសន្យាកាត់បន្ថយការបំភាយឧស្ម័ន ដើម្បីរក្សាការកើនឡើងសីតុណ្ហភាព ក្រោម១.៥អង្សាសេដើម្បីជៀសវាងផលប៉ះពាល់ដ៏អាក្រក់បំផុតនៃការប្រែប្រួលអាកាសធាតុ។

ពិភពលោកបានកើនឡើងកម្ដៅប្រហែល១.១អង្សាសេ ធៀបនឹងអំឡុងពេលមុនបដិវត្តន៍ឧស្សាហកម្ម នៅឆ្នាំ១៧៥០-១៩០០ នៅពេលដែលមនុស្សចាប់ផ្ដើមដុតឥន្ធនៈផូស៊ីលយ៉ាងច្រើនដោយបញ្ចេញឧស្ម័នក្ដៅទៅក្នុងបរិយាកាស។ សីតុណ្ហភាពនៅឆ្នាំ២០២៣ ត្រូវបានព្យាការណ៍ថានឹងមានចន្លោះពី១.០៨អង្សាសេ និង១.៣២អង្សាសេ លើសពីមធ្យមភាគមុនឧស្សាហកម្ម។ ឆ្នាំក្ដៅបំផុតគឺក្នុងឆ្នាំ២០១៦ចាប់តាំងពីកំណត់ត្រាបានចាប់ផ្ដើមនៅឆ្នាំ១៨៥០ នៅពេលដែលអ្នកឧតុនិយមបាននិយាយថាបាតុភូតអាកាសធាតុដែលស្គាល់ថា El Niñoបានបង្កើនសីតុណ្ហភាពពិភពលោក។

ប៉ុន្តែរយៈពេលបីឆ្នាំចុងក្រោយនេះ ត្រូវបានទទួលរងពីគំរូអាកាសធាតុមួយផ្សេងទៀតហៅថា La Niña នៅពេលសីតុណ្ហភាពទឹកសមុទ្រត្រជាក់ជាងមធ្យមនៅប៉ាស៊ីហ្វិក បានធ្វើឲ្យសីតុណ្ហភាពសកលជាមធ្យមធ្លាក់ចុះ។ ឥឡូវនេះឥទ្ធិពលនោះត្រូវបានព្យាករណ៍ថា នឹងបញ្ចប់ដោយនាំមកនូវលក្ខខណ្ឌក្ដៅនៅក្នុងផ្នែកខ្លះនៃមហាសមុទ្រប៉ាស៊ីហ្វិក និងនាំឲ្យសីតុណ្ហភាពពិភពលោកកាន់តែក្ដៅជាងឆ្នាំ២០២២៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព: BBC

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...