បរទេស៖ បទចម្រៀង "Baby Shark" ដែលកុមារតូចៗស្គាល់និងច្រៀងតាមបានឈានដល់ចំណុចសំខាន់ថ្មីមួយ ដោយមានអ្នកចូលទៅទស្សនា១០ពាន់លានដង នៅលើ YouTube។
មិនត្រឹមតែជាវីដេអូដែលមានអ្នកចូលមើលច្រើនបំផុតនោះទេដែលបានបំបែកកំណត់ត្រា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែឥឡូវនេះវាជាវីដេអូតែមួយគត់នៅលើគេហទំព័របស់ YouTube ដែលមានការចូលទស្សនាដល់ទៅ១០ពាន់លានដងនេះបើយោងតាមការបញ្ជាក់របស់ YouTube ទៅកាន់សារព័ត៌មាន CNN។
បទចម្រៀងរបស់កុមារៗដែលគ្រប់គ្រងដោយក្រុមហ៊ុនអប់រំរបស់កូរ៉េខាងត្បូង Pinkfong និងច្រៀងដោយកុមារជនជាតិកូរ៉េកាត់អាមេរិក Hope Segoine ត្រូវបានបញ្ចេញជាលើកដំបូងក្នុងឆ្នាំ២០១៦និងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងទ្វីបអាស៊ី។ភាពជោគជ័យរបស់បទចម្រៀងមួយនេះហាក់ដូចជារឿងចៃដន្យ ហើយនៅឆ្នាំ២០១៩នាយកប្រតិបត្តិអាមេរិករបស់ក្រុមហ៊ុន Pinkfong អ្នកនាង BinJeong បានប្រាប់ CNN ថាក្រុមហ៊ុនមិននឹកស្មានថាវីដេអូឃ្លីបទទួលបានការគាំទ្រដល់ថ្នាក់នេះសោះ។
ដើម្បីអបអរសាទរ«ជោគជ័យដ៏ពិសេសនេះ» ក្រុមហ៊ុន Pinkfongបានអញ្ជើញកុមារៗទូទាំងពិភពលោក ឲ្យចែករំលែក ការរាំចង្វាក់បទ Baby Shark របស់ពួកគេ ជាមួយនឹងក្រុមហ៊ុន៕
ប្រភព: CNN