ប្រទះឃើញអាចម៍ផ្កាយដ៏គ្រោះថ្នា.ក់ កំពុងសំងំលាក់ខ្លួន នៅជិតបង្កើយនឹងផែនដី - TrueID

ប្រទះឃើញអាចម៍ផ្កាយដ៏គ្រោះថ្នា.ក់ កំពុងសំងំលាក់ខ្លួន នៅជិតបង្កើយនឹងផែនដី

November 3, 2022

បរទេស៖ ក្រុមតារាវិទូបានប្រទះឃើញអាចម៍ផ្កាយចំនួនបី នៅជិតផែនដី ដែលកំពុងលាក់ខ្លួនដោយពិបាកមើលឃើញ ដោយសារចំណាំងពីពន្លឺព្រះអាទិត្យ។ មួយក្នុងចំណោមអាចម៍ផ្កាយទាំងនោះគឺជាអង្គដ៏ធំបំផុតដែលអាចនឹងបង្កគ្រោះថ្នាក់ ដែលបង្កហានិភ័យដល់ផែនដីដែលត្រូវបានរកឃើញក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ។អាចម៍ផ្កាយទាំងនេះគឺស្ថិតនៅក្នុងក្រុម ដែលរកឃើញក្នុងគន្លងនៃផែនដីនិងភពសុក្រប៉ុន្តែពួកវាពិបាកសង្កេតមិនគួរឲ្យជឿ ព្រោះពន្លឺព្រះអាទិត្យបានចាំងមក ដោយតេឡេទស្សន៍ពិបាកនឹងសង្កេត។

ដើម្បីជៀសវាងពីការចាំងពន្លឺរបស់ព្រះអាទិត្យ ក្រុមតារាវិទូបានឈោងចាប់ឱកាសដើម្បីធ្វើការសង្កេតក្នុងឱកាសដ៏ខ្លីនៃថ្ងៃជិតរះឡើង ឬថ្ងៃរៀបលិច។ក្រុមការងារអន្តរជាតិមួយបានតាមដានលើថ្មអវកាស ខណៈប្រើប្រាស់កាមេរ៉ា Dark Energy Camera នៅលើតេឡេទស្សន៍ Víctor M. Blanco ៤ម៉ែត្រដែលមានទីតាំងនៅមន្ទីរអង្កេតតារាសាស្ត្រ Cerro Tololo Inter-AmericanObservatory ក្នុងប្រទេសឈីលី។

អាចម៍ផ្កាយមួយក្នុងចំណោមនោះត្រូវបានគេហៅថា 2022 AP7 មានមុខកាត់១.៥គីឡូម៉ែត្រនិងមានគន្លងដែលនាំវាឲ្យចូលក្នុងផ្លូវជាមួយនឹងផែនដី នាពេលអនាគត ប៉ុន្តែវាពិបាកសម្រាប់អ្នកវិទ្យាសាស្ត្រក្នុងការដឹងថានៅពេលណា។ អាចម៍ផ្កាយនៅជិតផែនដីទំហំ១គីឡូម៉ែត្រឬធំជាងនេះ អាចនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតដូចដែលយើងបានដឹង។ ធូលីនិងការបំពុលនឹងនៅពាសពេញបរិយាកាស អស់ជាច្រើនឆ្នាំធ្វើឲ្យភពផែនដីត្រជាក់ និងបាំងពន្លឺព្រះអាទិត្យមិនឲ្យចូលដល់ផ្ទៃផែនដី។

អាចម៍ផ្កាយពីរផ្សេងទៀតគឺ 021 LJ4 និង 2021 PH27 ស្ថិតនៅលើគន្លងដែលមានសុវត្ថិភាពខ្លាំងជាង ដែលមិនបង្កគ្រោះថ្នាក់ដល់ផែនដី។ក្រុមការងារនេះរំពឹងថា នឹងរកឃើញប្រភេទអាចម៍ផ្កាយដែលបង្កគ្រោះថ្នាក់ដល់ផែនដីបន្ថែមទៀតនៅក្នុងការសង្កេតរបស់ពួកគាត់ ក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។អ្នកវិទ្យាសាស្ត្រជឿថា មានអង្គនៅជិតផែនដីប្រហែល១,០០០ ដែលមានទំហំធំជាង១គីឡូម៉ែត្រហើយការសង្កេតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ​ ត្រូវបានរកឃើញប្រហែល៩៥%នៃពួកវា៕

រូបតំណាងអាចម៍ផ្កាយ
រូបតំណាងអាចម៍ផ្កាយ

ប្រភព: CNN

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...