ភ្នំពេញ៖ ការរៀនតាមអនឡាញ ឬ E-Learning ជាពាក្យសាមញ្ញដែលត្រូវបានប្រើប្រាស់ជាប្រចាំថ្ងៃសម្រាប់គ្រូសិស្សានុសិស្ស និងអាណាព្យាបាលនាពេលបច្ចុប្បន្ននេះ។ មិនត្រឹមតែប៉ុណ្ណោះE-Learning ក៏បានក្លាយជាចម្ងល់របស់គ្រូ ថាតើវាជាអនាគតនៃវិជ្ជាជីវៈរបស់ខ្លួន ឬយ៉ាងណារីឯសិស្សានុសិស្សក៏តែងតែចង់ដឹងថាតើការរៀនតាមរយៈ E-Learning នឹងជួយឲ្យពួកគេទទួលបានការអប់រំមួយដ៏ពិតប្រាកដ និងមានប្រសិទ្ធិភាពដូចទៅនឹងការរៀននៅក្នុងថា្នក់ដែរឬទេ។មានអំណះអំណាងជាច្រើន ដែលពន្យល់អំពីចម្ងល់ទាំងនេះនិងហេតុផលមួយចំនួនដែលអ្នកគួរទទួលយកការផ្លាស់ប្តូរពីការរៀននៅក្នុងថ្នាក់ទៅជាការរៀនតាមអនឡាញវិញ។
ជាការពិត E-Learning គឺជាវិធីសាស្រ្តដ៏ល្អក្នុងការជម្រុញឲ្យមានភាពរីកចម្រើននៃការរៀនសូត្រតាមរយៈការរួមបញ្ជូលនូវបច្ចេកវិទ្យាប្រព័ន្ធអុីនធឺណិត និងសកម្មភាពចូលរួមរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ភាពបត់បែននៃការរៀនតាមអនឡាញនេះ បានអនុញ្ញាតឲ្យសិស្សមានលទ្ធភាពក្នុងការរៀនសូត្របាន ទោះបីជាពួកគេនៅឆ្ងាយពីសាលារៀនក៏ដោយ។ E-learningផ្តល់ព័ត៌មានគ្រប់គ្រាន់ មានលក្ខណះសកម្មរវាងសិស្ស និងគ្រូ ព្រមទាំងមានប្រសិទ្ធភាពដូចការរៀននៅក្នុងថ្នាក់ដែរដោយគ្រាន់តែប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងនិងឧបករណ៍ជំនួយផ្សេងៗដែលអាចជួយឲ្យការរៀនតាមអនឡាញមិនមានភាពស្មុគស្មាញនិងមានប្រសិទ្ធភាពខ្ពស់។ ឥលូវនេះអ្នកសិក្សាទាំងឡាយមាននិន្នាការក្នុងការសិក្សានៅទីកន្លែងនិងពេលវេលាណាមួយដែលគេចង់បាន ការជ្រើសរើសមុខវិទ្យាដែលគេចង់សិក្សាព្រមទាំងមានភាពងាយស្រួល និងឆាប់រហ័ស។ ហើយតម្រូវការទាំងនេះត្រូវបានផ្តល់ឲ្យតាមរយៈE-Learning។
បើយោងតាមការស្រាវជ្រាវមួយចំនួនដែលចុះផ្សាយដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WorldEconomic Forum) បានបង្ហាញថា ការរៀនសូត្រតាមអនឡាញ ធ្វើឲ្យមានការបង្កើននូវការទទួលបានព័ត៌មាននិងចំណាយពេលតិចក្នុងការរៀនសូត្រជាពិសេសវិបត្តិនៃការរាតត្បាតនៃជំងឺកូវីដ១៩បានជម្រុញឲ្យការរៀនអនឡាញកាន់តែមានភាពរីកចម្រើនលឿន។ការសិក្សាស្រាវជ្រាវក៏បានបង្ហាញផងដែរថា ជាមធ្យម សិស្សអាចទទួលបានព័ត៌មាននិងចងចាំមេរៀនពីការសិក្សាតាមអនឡាញបានចន្លោះពី ២៥-៦០% បើប្រៀបធៀបទៅនឹងការចងចាំមេរៀនដែលបានមកពីការរៀននៅក្នុងថ្នាក់រៀនគឺចន្លោះពី៨-១០%ប៉ុណ្ណោះ។លទ្ធផលនេះត្រូវបានគេពន្យល់ថា សិស្សអាចរៀនបានលឿនតាមរយៈការប្រើប្រាស់ប្រព័ន្ធអុីនធឺណិត។មួយវិញទៀត សិស្សត្រូវការពេលវេលាដើម្បីរៀនតាមអនឡាញ តិចជាងពេលវេលានៃការរៀននៅក្នុងថ្នាក់រហូតដល់ទៅ៤០-៦០% ដោយសារតែពួកគេអាចជ្រើសរើសពេលវេលាសិក្សា ការរំលឹកមេរៀនឡើងវិញឬរំលងមុខវិទ្យាណាមួយតាមតម្រូវការរបស់ខ្លួន។
ស្ថានភាពនៃពិភពលោកទាំងមូលមានភាពមិនទៀងទាត់និងមានការផ្លាស់ប្តូរច្រើន ជាពិសេស វិបត្តិជាសាកលដែលកំពុងកើតឡើងនាពេលថ្មីៗនេះ បានជម្រុញឲ្យការសិក្សាតាមអនឡាញមានការវិវត្តទៅមុខយ៉ាងឆាប់រហ័ស។ចម្ងល់អំពីថាតើគ្រូ និងសិស្សអាចត្រលប់ទៅរៀននៅក្នុងថ្នាក់វិញដូចធម្មតា ឬយ៉ាងណា គឺប្រហែលជាមិនអាចដូចមុនទាំងស្រុងទៀតទេ។ដូច្នេះ វាជាពេលវេលាដ៏ល្អមួយសម្រាប់គ្រូ និងសិស្សានុសិស្សក្នុងការបន្សាំុខ្លួនដើម្បីទទួលយកការផ្លាស់ប្តូរពីការរៀនបែបបុរាណ មកជាការរៀនតាមអនឡាញវិញ។
វិបត្តិគឺជាឧបសគ្គ ប៉ុន្តែវាក៏ផ្តល់នូវឱកាសក្នុងការអភិវឌ្ឍ និងការបង្កើតថ្មី។នៅក្នុងប្រទេសកម្ពុជា ប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យាសម្រាប់សាលា ឬ SIS System ត្រូវបានគេស្គាល់ថាជាប្រព័ន្ធមួយដែលផ្តល់នូវវេទិការរៀនតាមអនឡាញ (E-Learning) ដែលមានភាពងាយស្រួល មិនស្មុគស្មាញព្រមទាំងមានមុខងារសំខាន់ៗដែលឆ្លើយតបទៅនឹងតម្រូវការក្នុងការរៀននិងបង្រៀនតាមអនឡាញយ៉ាងមានប្រសិទ្ធិភាព។ ដូច្នេះ លោកអ្នកអាចស្វែងយល់បន្ថែមពីប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យាសម្រាប់សាលា ឬហៅថា SIS Systemនិងរបៀបនៃការប្រើប្រាស់ប្រព័ន្ធនេះតាមរយៈវីដេអូខាងក្រោម៖