អីយ៉ា! ឥឡូវចាប់ផ្ដើមលេចធ្លាយព័ត៌មាន ពី Xiaomi 13 ជាបណ្ដើរៗហើយ - TrueID

អីយ៉ា! ឥឡូវចាប់ផ្ដើមលេចធ្លាយព័ត៌មាន ពី Xiaomi 13 ជាបណ្ដើរៗហើយ

July 11, 2022

បរទេស៖ បន្ទាប់ពីការប្រកាសបង្ហាញស៊េរី Xiaomi 12S នៅក្នុងប្រទេសចិន កាលពីសប្ដាហ៍មុនស្មាតហ្វូនកំពូលបន្ទាប់របស់ Xiaomi អាចជាស៊េរី Xiaomi13 ហើយព័ត៌មានអំពីទូរសព្ទនេះ ឥឡូវនេះបានចាប់ផ្ដើមលេចឡើងមុនពេលការប្រកាសបង្ហាញ។ ស៊េរី Xiaomi 13 នឹងមានបំពាក់នូវបន្ទះឈីបSnapdragon 8 Gen 2 ជំនាន់បន្ទាប់របស់ក្រុមហ៊ុន Qualcomm។

ព័ត៌មានកាលពីខែឧសភាអះអាងថា ស៊េរី Xiaomi 13 នឹងអាចចេញលឿនជាងធម្មតា។ជំនាន់មុនៗបានចាប់ផ្ដើមនៅចុងខែធ្នូ។ ព្រឹត្តិការណ៍ប្រកាសបង្ហាញនៅដើមខែធ្នូសម្រាប់ស៊េរី Xiaomi 13 អាចនឹងសាកសម។ យោងតាមអ្នកលេចធ្លាយ IceUniverse បានឲ្យដឹងថា ស៊េរី Xiaomi 13 នឹងមានគែមbezels ស្មើគ្នាគ្រប់ជ្រុងទាំងអស់ ដូចស៊េរី GalaxyS22។

ទូរសព្ទនេះអាចនឹងត្រូវបានគេរំពឹងថា នឹងភ្ជាប់មកជាមួយ 120 HzQHD+ AMOLEDs ដូចនឹងសែស្រឡាយ Mi 11,Xiaomi 12, និង Xiaomi 12S ដែរ។ យោងតាមព័ត៌មានពីវេបសាយ Xiaomiui បានឲ្យដឹងថា ទូរសព្ទ Xiaomi 13 ត្រូវបានគេដាក់កូដឈ្មោះថា"Nuwa" ខណៈ Xiaomi 13 Pro វិញគឺជា "Fuxi"៕

ស៊េរី Xiaomi 12 ដែលចេញនៅសប្ដាហ៍ចុងក្រោយនៃខែធ្នូ
ស៊េរី Xiaomi 12 ដែលចេញនៅសប្ដាហ៍ចុងក្រោយនៃខែធ្នូ

ប្រភព: Notebookcheck

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...