បរទេស៖ កាលពីមុន គេធ្លាប់បានបង្ហាញរូបភាព renders គំរូ បង្កើតឡើងដោយ TechnizoConcept ដែលចង់បង្ហាញពីអ្វីដែលពួកគេគិតថា Samsung អាចនឹងគិតបែបនេះ ជាមួយនឹងការរចនារបស់ Galaxy S23 ជាពិសេសសម្រាប់ម៉ូឌែលកំពូលUltra តែម្ដង។
ជាមួយនឹងពណ៌មាសនៅលើ Samsung GalaxyS23 Ultra នៃរូបភាព renders ទាំងនេះក៏មានការលើកឡើងបន្ថែមអំពីសេនស័រកាមេរ៉ាគោលទំហំ 200MP និងឈីបដែលសន្មត់ថាជាSnapdragon 8 Gen 2ហើយពិតណាស់វាក៏មានប៊ិក S-Pen នៅក្នុងស្មាតហ្វូនជំនាន់ក្រោយនេះដែរ។អេក្រង់កោងរបស់ S23 គឺកោងជាងអេក្រង់របស់ S22 ហើយជាក់ស្ដែងទៅវាប្រហែលជាមិនមើលទៅបែបនេះពេកទេ។
Content creator នេះបានសម្រេចចិត្តផ្ដល់ឲ្យ Galaxy S23 Ultra ពណ៌មាសនេះមានប្រព័ន្ធកាមេរ៉ាខាងក្រោយយ៉ាងទាក់ទាញ។ គេរំពឹងថា ស៊េរី Galaxy S23 នឹងអាចបង្ហាញរូបរាង នៅក្នុងខែកុម្ភៈ ឆ្នាំ2023៕
ប្រភព: Notebookcheck