បរទេស៖ លោកតា William Shatner អាយុ៩០ឆ្នាំដែលទទួលបានភាពល្បីល្បាញក្នុងការសម្ដែងជាតួ CaptainKirk នៅក្នុងខ្សែភាពយន្ត Star Trek ទើបតែបានធ្វើដំណើរទៅកាន់ទីអវកាស ដែលធ្វើឲ្យលោកតា Shatner ក្លាយជាមនុស្សដ៏មានវ័យចំណាស់បំផុត ដែលបានធ្វើដំណើរទៅក្នុងលំហ។
លោកតា Shatner បានហោះឡើងនៅលើយាន New Shepard ដែលត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនរ៉ុក្កែត Blue Origin របស់មហាសេដ្ឋី JeffBezos ហើយជាយានតែមួយដែលបានដឹកលោក Bezos ដោយផ្ទាល់ទៅកាន់លំហផងដែរ កាលពីរដូវក្ដៅ។ លោក Bezos ដែលជាហ្វេនគាំទ្រខ្សែភាពយន្ត Star Trek ជាយូរមកហើយ បានអញ្ជើញលោកតា Shatner សម្រាប់ការហោះក្នុងនាមជាភ្ញៀវដែលបានរៀបចំជាក្រុម។
លោកតាបានធ្វើដំណើរទៅទីអវកាសជាមួយគ្នា៣នាក់ទៀត។ ការធ្វើដំណើររបស់ពួកគាត់មិនដូចគ្នានឹងកាសម្ដែងរបស់លោកតា Shatner នោះទេ។ ការហោះហើររបស់យាន New Shepard មានរយៈពេល១០នាទីរាប់ចាប់តាំងពីការហោះឡើងរហូតដល់ការចុះចតវិញហើយវាបានផ្ដល់ឲ្យអ្នកដំណើរនូវដែនទំនាញទាបរយៈពេល៣នាទី៕
ប្រភព: CNN