បរទេស៖ ក្រុមហ៊ុន Samsung បានបង្ហាញគំរូឧបករណ៍ដែលអាចបត់បាននៅក្នុងព្រឹត្តិការណ៍ CES 2022ក្នុងទម្រង់បន្ទះ Flex S និង Flex G របស់ខ្លួនហើយពួកវាមើលទៅពិតជាស្អាតណាស់។
ទាំង "S" និង"G" គឺជាឈ្មោះដែលត្រូវបានគេប្រាប់រួចមកហើយហើយក៏ធ្លាប់បានបង្ហាញពីតម្រុយ អំពីរបៀបដែលបន្ទះបង្ហាញទាំងនេះដំណើរការ។ បន្ទះ FlexS គឺជាផលិតផលដែលអាចបត់បាន3តង់ដោយការបត់ចេញនិងចូល មានរាងប្រៀបដូចជាអក្សរ S ដែលអនុញ្ញាតឲ្យអ្នកប្រែក្លាយឧបករណ៍មានរាងប៉ុនទូរសព្ទទៅជាថេប្លេតដ៏សំខាន់វិញ។
បន្ថែមពីនេះ បន្ទះ Flex Gក៏អាចបត់បាន3តង់ដែរ ប៉ុន្តែវាត្រូវបត់ចូលក្នុង រាងជាអក្សរ Gមិនមែនដាក់ផ្នែកអេក្រង់នៅខាងក្រៅទេ ដោយវាផ្ដល់ឲ្យអ្នកប្រើនូវគុណសម្បត្តិទាំងភាពធន់និងងាយស្រួល។ ពួកវាទាំងពីរដំណើរការសម្រាប់ទាំងឧបករណ៍បែបរាងតូចនិងទំហំប៉ុនថេប្លេត។
ឥឡូវនេះ ក្រុមហ៊ុន Samsung នាំមុខគេខាងផ្នែកឧបករណ៍អេក្រង់បត់ហើយក៏ជាអ្នកផ្ដល់ឲ្យអ្នកផលិតផ្សេងៗទៀត នូវអេក្រង់ដែលអាចបត់បានដែរ។គេមិនទាន់ដឹងច្បាស់ ថាតើពេលណាឧបករណ៍ដែលអាចបត់បានច្រើនតង់នេះ នឹងមកដល់ទីផ្សារនោះទេ៕
ប្រភព: Android Police