គេរាយការណ៍ថា Apple នឹងប្ដូរទៅប្រើម៉ូដឹម 5G រចនាផ្ទាល់ខ្លួន សម្រាប់ iPhone ក្នុងឆ្នាំ2023 - TrueID

គេរាយការណ៍ថា Apple នឹងប្ដូរទៅប្រើម៉ូដឹម 5G រចនាផ្ទាល់ខ្លួន សម្រាប់ iPhone ក្នុងឆ្នាំ2023

November 25, 2021

បរទេស៖ ក្រុមហ៊ុន Apple គ្រោងនឹងចាប់ដៃគូជាមួយក្រុមហ៊ុន TaiwanSemiconductor Manufacturing Co. (TSMC) សម្រាប់ការផលិតម៉ូដឹម5G ផ្ទាល់ខ្លួន សម្រាប់ iPhone នាពេលអនាគតនេះបើយោងតាមរបាយការណ៍ថ្មីមួយនៅក្នុងកាសែត Nikkei។

ក្រុមហ៊ុនApple ត្រូវបានគេនិយាយថាកំពុងគ្រោងនឹងប្រើប្រាស់បន្ទះដំណើរការ 4nm របស់ TSMC ដែលមិនទាន់ដាក់ឲ្យប្រើ​ប្រាស់ សម្រាប់ផលិតផលពាណិជ្ជកម្មណាមួយនៅឡើយ។ម៉ូដឹមនេះទំនងជាត្រូវបានរចនា និងសាកល្បងនៅកម្រិត 5nm មុននឹងផ្លាស់ប្ដូរទៅការផលិតទ្រង់ទ្រាយធំឆ្នាំ2023នៅកម្រិត 4nm។

ការផ្លាស់ប្ដូររបស់ Appleទៅកាន់ម៉ូដឹមនៃការរចនាផ្ទាល់ខ្លួន ត្រូវបានរំពឹងយ៉ាងទូលំទូលាយថា នឹងកើតឡើងនៅឆ្នាំ2023ហើយ TSMC គឺជាដៃគូ។ ក្នុងឆ្នាំ2019 ក្រុមហ៊ុន Apple បានទិញម៉ូដឹម 5G របស់ Intel។ TSMC គឺជាក្រុមហ៊ុនផលិតប្រព័ន្ធដំណើរការទាំងអស់នៃសេរ៊ីឈីបA សម្រាប់ iPhone និង M1 សម្រាប់កុំព្យូទ័រ Mac៕

ទូរសព្ទ iPhone
ទូរសព្ទ iPhone

ប្រភព: The Verge

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...