អីយ៉ា Instagram ទើបទម្លាក់មុខងារថ្មី តោះសាកប្រើវាទាំងអស់គ្នា - TrueID

អីយ៉ា Instagram ទើបទម្លាក់មុខងារថ្មី តោះសាកប្រើវាទាំងអស់គ្នា

December 14, 2022

បរទេស៖ បណ្ដាញសង្គម Instagram ដែលគ្រប់គ្រងដោយក្រុមហ៊ុន Meta ទើបតែបានប្រកាសពី ការដាក់ឲ្យដំណើរការនូវមុខងារ "Notes" ថ្មីដែលត្រូវបានរចនាឡើងដើម្បីឲ្យអ្នកប្រើប្រាស់ Instagram ចែករំលែកគំនិតរបស់ពួកគេ តាមរយៈការប្រើឃ្លាខ្លីៗ និង emojis។ មុខងារ Notes គឺជាការបង្ហោះប្រកាសខ្លីៗ ដែលកំណត់ត្រឹម60តួអក្សរប៉ុណ្ណោះ។

មុខងារ Notes អាចបង្ហោះបាន ដោយគ្រាន់តែចុចនៅលើ inbox របស់ IG ដោយជ្រើសរើសឲ្យមើលឃើញដោយ followers ឬបញ្ជី Close Friends រួចមកចាប់ផ្ដើមសរសេរនិងចែករំលែក note មួយជាការស្រេច។ មុខងារ Notes នេះនឹងបង្ហាញឡើង នៅផ្នែកខាងលើនៃ inbox ក្នុងរយៈពេល24ម៉ោង ហើយការឆ្លើយតបនឹងត្រូវបានបង្ហាញជា DMs (ការផ្ញើសារ)។

កម្មវិធី Instagram ក៏នឹងដាក់ឲ្យប្រើមុខងារ Group Profiles ក្នុងពេលឆាប់ៗនេះផងដែរ ដែលនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ជាច្រើន ចែករំលែកការបង្ហោះនិង stories តាមរយៈ profile មួយ។ មុខងារ Notes កំពុងដាក់ឲ្យដំណើរការនៅថ្ងៃនេះ ហើយ Group Profiles វិញត្រូវបានកំណត់ថា នឹងចេញក្នុងពេលដ៏ខ្លីខាងមុខនេះ៕

រូបពី Instagram
រូបពី Instagram

ប្រភព: MacRumors

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...