ញាក់សាច់! OPPO លាតត្រដាងពីរបកគំហើញលើបច្ចេកវិទ្យាថ្មីចំនួន3 ក្នុងពេលតែមួយ យ៉ាងភ្ញាក់ផ្អើលកាលពីថ្ងៃម្សិលមិញនេះ! - TrueID

ញាក់សាច់! OPPO លាតត្រដាងពីរបកគំហើញលើបច្ចេកវិទ្យាថ្មីចំនួន3 ក្នុងពេលតែមួយ យ៉ាងភ្ញាក់ផ្អើលកាលពីថ្ងៃម្សិលមិញនេះ!

January 11, 2022

ភ្នំពេញ៖ អ្នកនិយមតាមដានវិស័យបច្ចេកវិទ្យានៅចាំបានអត់ កាលពីថ្ងៃទី14-15 ធ្នូ 2021 ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូន OPPO បានធ្វើព្រឹត្តិការណ៍អ្វី? ហើយ OPPO បានបង្អួតបច្ចេកវិទ្យាថ្មីចុងក្រោយអ្វីខ្លះលើពិភពលោក? ពិតណាស់នៅប៉ុន្មានឆ្នាំជាប់គ្នានេះ OPPO បានរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំមួយដែលមានឈ្មោះថា «OPPO INNO Day» ជាកម្មវិធីលាតត្រដាងនូវបច្ចេកវិទ្យានាពេលអនាគតជាច្រើន ក្នុងគោលបំណងដើម្បីបង្ហាញពីរបកគំហើញថ្មីថ្មោង ការរុករកលើវិស័យបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតថ្មីៗចុងក្រោយបង្អស់។ ដោយឡែកសម្រាប់ INNO Day 2021 OPPO បានលាតត្រដាងនូវបច្ចេកវិទ្យាថ្មីចំនួន 3 រួមមាន​ កំពូលស្មាតហ្វូន OPPO Find N, វ៉ែនតាវៃឆ្លាត OPPO Air Glass និងបន្ទះឈីប MariSilicon X។  

កាបង្ហាញនូវបច្ចេកវិទ្យាថ្មី វ៉ែនតាវៃឆ្លាត OPPO Air Glass 
កាបង្ហាញនូវបច្ចេកវិទ្យាថ្មី វ៉ែនតាវៃឆ្លាត OPPO Air Glass 
កាបង្ហាញនូវបច្ចេកវិទ្យាថ្មី កំពូលស្មាតហ្វូន OPPO Find N
កាបង្ហាញនូវបច្ចេកវិទ្យាថ្មី កំពូលស្មាតហ្វូន OPPO Find N

យ៉ាងណាមិញ កាលពីរសៀលនាថ្ងៃទី10ខែមករា ឆ្នាំ2022 ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាគឺបានរៀបចំកម្មវិធីធ្វើតេស្ត ឬ Media Experienceដើម្បីនាំយកនូវបច្ចេកវិទ្យាថ្មីៗទាំងនេះមកបង្ហាញជូនបងប្អូននៅក្នុងប្រទេសកម្ពុជាផ្ទាល់ៗតែម្តងគួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែនដែលកម្មវិធីនេះបានប្រព្រឹត្តិនៅឯសណ្ឋាគារ HIMAWARI ដោយឃើញមានការចូលរួមពីអ្នកតំណាងក្រុមហ៊ុនOPPO ស្ថានិកនៃក្រុមហ៊ុន Cambo Report លោក ចនសី ពិធីករដ៏ពូកែវោហាស័ព្ទ ជា​ វណ្ណារិទ្ធិ ព្រមទាំងបងប្អូនមិត្តៗអ្នកសារព័ត៌មានល្បីៗជាច្រើនស្ថាប័នបានអញ្ជើញក្នុងការតេស្តលើផលិតផលថ្មីនិងការច្នៃប្រឌិតដ៏វិសេសវិសាលរបស់ OPPO ដោយមានការបញ្ចេញមតិយោបល់រៀងៗខ្លួនទៅលើរបកគំហើញថ្មីៗទាំងនេះផងដែរ។

លោក ជា វណ្ណារិទ្ធ និងលោក ចន សី
លោក ជា វណ្ណារិទ្ធ និងលោក ចន សី
ទិដ្ឋភាពថតរូបអនុស្សាវរីយ៍
ទិដ្ឋភាពថតរូបអនុស្សាវរីយ៍

អ្នកទាំងអស់គ្នាឆ្ងល់អត់!ហេតុអ្វីបានជាក្រុមហ៊ុន OPPO តែងតែបង្កើតរបកគំហើញថ្មីៗមិនឈប់ឈរ?ហើយហេតុអ្វីបានជា OPPO បង្កើតកំពូលស្មាតហ្វូនអេក្រង់បត់ OPPOFind N នេះឡើង?

នៅក្នុងកម្មវិធីនេះអ្នកតំណាងOPPO កញ្ញា ទួត ពិសីវក្ខណ៍ បានលើកឡើងដោយពន្យល់ថា «សម្រាប់កំពូលស្មាតហ្វូន OPPO Find N ជាកំពូលស្មាតហ្វូនដែល OPPO បានប្រើរយៈពេល 4 ឆ្នាំក្នុងការស្រាវជ្រាវ និងអភិវឌ្ឍដើម្បីទទួលបាននូវការរចនាតែមួយគ្មានពីរដែលមានការរចនាយ៉ាងល្អបំផុតទាំងអេក្រង់ខាងមុខនិងអេក្រង់ខាងក្នុងជាមួយនឹងគន្លឹះបត់បែនដ៏ល្អឥតខ្ចោះដែលមានធ្លាប់មានដូចជាអេក្រង់ពេញខ្នាតខាងក្រៅដ៏ឈានមុខអេក្រង់ទម្រង់ផ្តេកពេលបត់ចេញដំបូងបំផុតក្នុងឧស្សាហកម្មស្មាតហ្វូននិងគន្លឺះបិទបើកឈានមុខគេក្នុងឧស្សាហកម្មស្មាតហ្វូនជាមួយអេក្រង់ Serene ដែលរចនាផ្ទាល់ដោយ OPPO។ សម្រាប់កំពូលស្មាតហ្វូតនេះបានបំពាក់ដោយបន្ទះឈីប 5GSnapdragon 888 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android11 ជាមួយនឹង ColorOS 12។ លើសពីនេះ OPPO Find N ក៏បានបង្កប់មកជាមួយមុខងារកំពូលៗ និងបច្ចេកវិទ្យាដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើនទៀតផងដែរ។ចំណែកផលិតផលទី2 គឺវ៉ែនតាវៃឆ្លាត OPPO Air Glass ដែលបានរចនាឡើងដោយមានកញ្ចក់តែមួយប៉ុណ្ណោះ ឬហៅថា Single-Len Design ដែលស្ថិតនៅផ្នែកខាងស្តាំ។ ចំពោះលក្ខណៈពិសេសនៅលើវ៉ែនតានេះគឺវាមានថាមពលថ្មកាន់បានយូរ,មានអង់តែនសម្រាប់ចាប់ប្រព័ន្ធ Wi-Fi/ Bluetooth,Mircrophone, Speaker ព្រមទាំងអាចគ្រប់គ្រងការប្រើប្រាស់ដោយប៉ះបញ្ជាលើដងវ៉ែនតាជាមួយនឹងការTouch Control, Hand gesture & Head Shakes ជាដើម។ បន្ថែមពីនេះOPPO Air Glass គាំទ្រដំណើរការប្រើប្រាស់ជាមួយកម្មវិធីជាច្រើនដូចជាWeather Remainder, Schedule Remainder, Health App, Tele Promotor,Presentation ព្រមទាំងអាចបកប្រែភាសាចិន និងអង់គ្លេសបានជាលក្ខណៈ real-timeថែមទៀតផង និងមុខងារដែលផ្តល់អត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើន។ ដោយឡែកសម្រាប់បន្ទះឈីបMariSilicon X ដែលជាឈីប Imaging NPU ដំបូងរបស់OPPO ធ្វើឡើងដោយផ្តោតសំខាន់លើការថតរូបថតវីដេអូនៅលើទូរស័ព្ទឆ្លាតលំដាប់កំពូលរបស់ OPPO ផ្ទាល់តែម្តង។ដោយបន្ទះឈីប MariSilicon X នេះគឺត្រូវបាន OPPO ដាក់រួមបញ្ចូលផ្នែកសំខាន់ចំនួន 3 ចូលគ្នារួមមាន NPU,ISP និង Memory ដាច់ដោយឡែកទៀតផង។»

  អ្នកតំណាង OPPO កញ្ញា ទួត ពិសីវក្ខណ៍ 
  អ្នកតំណាង OPPO កញ្ញា ទួត ពិសីវក្ខណ៍ 
កាបង្ហាញនូវកំពូលស្មាតហ្វូន OPPO Find N ទាំង៣ពណ៌
កាបង្ហាញនូវកំពូលស្មាតហ្វូន OPPO Find N ទាំង៣ពណ៌
កំពូលស្មាតហ្វូន OPPO Find N
កំពូលស្មាតហ្វូន OPPO Find N

អ្វីដែលកាន់តែពិសេសស្ថានិកនៃក្រុមហ៊ុន CamboReport លោក ចនសី ក៏បានចែករំលែកបទពិសោធន៍អំពីរបកគំហើញថ្មីៗរបស់ OPPO យ៉ាងដូច្នេះថា «សម្រាប់កំពូលស្មាតហ្វូនអេក្រង់បត់ OPPO បានចំណាយពេលសិក្សារហូតដល់ទៅ 4 ឆ្នាំទើបអាចសម្រេចគំរូចុងក្រោយនេះបានដែលអាចនិយាយបានថាទាំងបច្ចេកវិទ្យា ការរចនាបថ និងសមត្ថភាពផ្សេងៗលើ OPPO FindN ពិតជាមិនធម្មតាមែនឡើយ។ ចំណែក OPPO Air Glass បានគាំទ្រដំណើរការដោយមុខងារពិសេសៗស្ទើរតែមិនគួរឲ្យជឿថាអាចនឹងមានបច្ចេកវិទ្យាទំនើបៗបែបនេះរួមមានជាWeather Remainder, Schedule Remainder, Health App, Tele Promotor,Presentation, បកប្រែភាសាចិននិងអង់គ្លេសបានជាលក្ខណៈ real-timeផងដែរ ពិតជាពិសេសមែនទែនសម្រាប់ OPPO នៅក្នុងឆ្នាំនេះ។»

  លោក ចនសី 
  លោក ចនសី 
  លោក ចនសី 
  លោក ចនសី 

ដោយឡែកមិត្តៗសារព័ត៌មាន និងអ្នកនិយមតាមដានវិស័យបច្ចេកវិទ្យាក៏បានបញ្ចេញមតិផ្សេងៗយ៉ាងដូច្នេះថាសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា OPPOពីមួយឆ្នាំទៅមួយឆ្នាំតែងតែលាតត្រដាងពីរបកគំហើញថ្មីៗជានិច្ចលើពិភពលោក ហើយក្នុងឆ្នាំនេះOPPO បានបញ្ចេញផលិតផលថ្មីចំនួន 3 ផ្ទួនៗគ្នាដែលទទួលបានការចាប់អារម្មណ៍ខ្លាំងទាំងក្នុងនិងក្រៅស្រុកជាពិសេសគឺកំពូលស្មាតហ្វូនអេក្រង់បត់ OPPO Find N ដែលបត់ដោយគ្មានស្នាមផ្នត់នៅចំកណ្តាលដូចទៅនឹងស្មាតហ្វូនអេក្រង់បត់ដទៃឡើយព្រមទាំងល្បីថាស្មាតហ្វូននេះលក់ដាច់ខ្លាំងអស់ស្ទះនៅលើទីផ្សារប្រទេសចិនថែមទៀតផងកាលពីថ្មីៗនេះ។

កំពូលស្មាតហ្វូនអេក្រង់បត់ OPPO Find N 
កំពូលស្មាតហ្វូនអេក្រង់បត់ OPPO Find N 

ចុះសម្រាប់លោកអ្នកវិញយល់យ៉ាងណាដែរ?បន្ទាប់ពីបានឃើញសមិទ្ធផលថ្មីចំនួន 3 ក្នុងពេលតែមួយរបស់ OPPO នៅក្នុងឆ្នាំនេះទាំងភ្ញៀវកត្តិយស ពិធីករ និងអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនបានលាតមាត់សរសើរពី OPPOមិនដាច់ពីមាត់។ ដូច្នេះ ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់និងស៊ីជម្រៅអំពីបច្ចេកវិទ្យាថ្មីកម្រិតកំពូលលោកអ្នកអាចចូលទៅកាន់ផេកហ៊្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO៕

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...