បរទេស៖ ភាគច្រើនត្រូវបានគេនិយាយអំពី សេនស័រកាមេរ៉ាចុងក្រោយបំផុតរបស់ Samsung។ ក្រុមហ៊ុននេះទទួលបានកិត្តិយសក្នុងនាមជាអ្នកដំបូងគេ ដែលបើកដំណើរការសេនស័រកាមេរ៉ា 200MP ជាមួយសេនស័រ ISOCELLHP1 កាលពីឆ្នាំមុន ហើយថ្មីៗនេះបានបញ្ចេញសេនស័រ ISOCELL HP3។ វាក៏មិនមែនត្រូវបញ្ចប់ នៅត្រឹមកន្លែងនេះដែរ។
ដូចដែលបានបង្ហាញដោយប្រភព GalaxyClubបានឲ្យដឹងថា ឥឡូវនេះ Samsung បានដាក់ឯកសារនិក្ខិតសញ្ញាថ្មីមួយដែលផ្ដល់តម្រុយអំពីផែនការរបស់ខ្លួន សម្រាប់សេនស័រកាមេរ៉ានាពេលអនាគត។ក្រុមហ៊ុនកាលពីសប្ដាហ៍មុនបានដាក់ឯកសារនិក្ខិតសញ្ញា ក្នុងប្រទេសកូរ៉េ សម្រាប់ពាក្យ "Hexa²Pixel"។ Samsung ជាធម្មតាដាក់ឈ្មោះ pixel-binningprocesses របស់ខ្លួន ជាមួយនឹងពាក្យជាក់លាក់។
ជាឧទាហរណ៍ សេនស័រISOCELL HM3 នៅលើ Galaxy S22 Ultra ប្រើពាក្យ "Nonapixel RGB Bayer Pattern" ដែលរួមបញ្ចូលគ្នានូវភិចសែល 3x3 matrix ជាមួយពាក្យ "Nona"ច្បាស់ជាសំដៅទៅកាន់លេខ "ប្រាំបួន"។ 9-in-1 binningនេះធានាថា 108MP HM3 បញ្ចេញរូបភាពជា 12MPជាមួយនឹងភិចសែល 2.4μm រួមបញ្ចូលគ្នា។ ដូចគ្នានេះដែរ 200 MP ISOCELL HP1 និងHP3 ទាំងពីរប្រើ 16-in-1 binning ដោយត្រូវបានហៅជា "Tetra²pixel RGBBayer Pattern"។
ប្រសិនបើនិក្ខិតសញ្ញា "Hexa²Pixel" គឺជាលក្ខណៈសេនស័រ នោះវាអាចនឹងបង្ហាញពី36-in-1 pixel binning។ ក្រុមហ៊ុន Samsungបានបញ្ចេញសេនស័រ CMOS ដែលបញ្ចេញលទ្ធផលជា 12MPឬ 12.5MP ហើយតាមការគិតបង្ហាញថា សេនស័រ "Hexa²Pixel" អាចមានកម្រិតភាពច្បាស់ 432MP ឬ 450MP។ យ៉ាងណាក៏ដោយ នោះគ្រាន់តែជាការទស្សន៍ទាយប៉ុណ្ណោះ។ គុណភាពនៃ 450MP គឺសមហេតុផលនៅលើឯកសារ ព្រោះថា 36-in-1 binning នឹងអនុញ្ញាតឲ្យសេនស័រមានទំហំតូចជាងមុន៕
ប្រភព: Notebookcheck