បរទេស៖ លំដាប់ DNA បុរាណបំផុតដែលមិនធ្លាប់មានបង្ហាញថាតើតំបន់អាក់ទិកកាលពី២លានឆ្នាំមុន មានទិដ្ឋភាពដូចម្ដេចនៅពេលដែលវាមានសភាពក្ដៅជាងនេះ។ សព្វថ្ងៃនេះ តំបន់នៅក្នុង North Greenland គឺជាវាលប៉ូល ប៉ុន្តែសារធាតុហ្សែនដែលស្រង់ចេញពីដីបានរកឃើញមានរុក្ខជាតិនិងសត្វជាច្រើនប្រភេទ។អ្នកវិទ្យាសាស្ត្របានរកឃើញដានហ្សែនរបស់សត្វដំរី សត្វរមាំងមួយបែប និងក្ងានរួមទាំងជីវិតក្នុងសមុទ្រដូចជាក្ដាមសេះនិងសារាយផងដែរ។
សាស្ត្រាចារ្យ លោក EskeWillerslev ដែលធ្វើការសិក្សា មកពីសាកលវិទ្យាល័យ Universityof Copenhagen និង University of Cambridgeបាននិយាយថា ល្បាយនៃប្រភេទសត្វនៅតំបន់អាក់ទិកដែលរស់នៅក្បែរនោះ និងអាកាសធាតុក្ដៅមិនមានភាពដូចគ្នានឹងពេលបច្ចុប្បន្ននោះទេ។ ការស្រាវជ្រាវត្រូវបានធ្វើឡើងនៅក្នុងតំបន់មួយដែលមានឈ្មោះថា Kap København Formationដែលស្ថិតនៅក្នុងភាគខាងជើងបំផុតនៃ Greenland។រហូតមកដល់ពេលនេះ វាពិតជាលំបាកណាស់ ក្នុងការបង្វែរពេលវេលាមកវិញហើយមើលថាតើតំបន់នេះមានលក្ខណៈបែបណា កាលពីពីរលានឆ្នាំមុន។
ផូស៊ីលសត្វពីសម័យនោះគឺកម្រមាននៅទីនេះណាស់។ជំនួសមកវិញ ក្រុមការងារបានងាកទៅរក DNA បរិស្ថាន ឬ eDNA។ វាជាបច្ចេកទេសមួយ ដែលឥឡូវនេះត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការអភិរក្ស។ ជាឧទាហរណ៍ ការសិក្សា DNA ដែលរកឃើញនៅក្នុងដំណក់ទឹកសមុទ្រអាចបង្ហាញសត្វទាំងអស់ដែលបានរស់នៅក្នុងមហាសមុទ្រ ទោះបីជាអ្នកមិនអាចមើលឃើញសត្វនីមួយៗដោយខ្លួនឯងផ្ទាល់ក៏ដោយ។
នៅក្នុងប្រទេសកោះ Greenlandក្រុមការងារបានប្រើប្រាស់សំណាកដីបុរាណ ដើម្បីមើលពីអតីតកាលនៅក្នុងជីវសាស្ត្រនៅដើមយុគសម័យ Early Pleistocene Epoch។ ពួកគាត់បានរកឃើញប្រព័ន្ធអេកូឡូស៊ីនៃព្រៃឈើ ដោយមានដើមឈើ នៅតំបន់អាក់ទិក រុក្ខជាតិស្មៅ និងស្លែដុះ។ការទាញយកលំដាប់ DNA ពីដី មិនជារឿងងាយស្រួលនោះទេ។ក្រុមការងារបានចំណាយពេលជាច្រើនឆ្នាំ ដើម្បីធ្វើការលើបច្ចេកទេសដ៏ល្អបំផុត។ពួកគាត់ថែមទាំងធ្លាប់គិតថា វាប្រហែលជាមិនអាចទៅរួចទេសម្រាប់សារធាតុហ្សែនដែលមានមកដល់ពេលនេះ៕
ប្រភព: BBC