ក្រុមហ៊ុន Amazon មានគម្រោងបាញ់បង្ហោះ ផ្កាយរណបអ៊ីនធឺណេតដំបូងរបស់ខ្លួន នៅចុងឆ្នាំ២០២២ - TrueID

ក្រុមហ៊ុន Amazon មានគម្រោងបាញ់បង្ហោះ ផ្កាយរណបអ៊ីនធឺណេតដំបូងរបស់ខ្លួន នៅចុងឆ្នាំ២០២២

November 2, 2021

បរទេស៖ ក្រុមហ៊ុន Amazonបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនមានបំណងដាក់ឲ្យដំណើរការផ្កាយរណបអ៊ីនធឺណេត ProjectKuiper ដំបូង នៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២២។ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានដាក់ពាក្យស្នើសុំទៅគណៈកម្មការទំនាក់ទំនងសហព័ន្ធដើម្បីបាញ់បង្ហោះ និងដំណើរការគំរូផ្កាយរណបដំបូងចំនួនពីររបស់ខ្លួន ដែលហៅថា KuiperSat-1 និង KuiperSat-2។

Amazon និយាយថា ផ្កាយរណបទាំងនេះនឹងត្រូវបាញ់បង្ហោះ ជាមួយក្រុមហ៊ុន ABLSpace នៅលើរ៉ុក្កែត RS1។ ProjectKuiper គឺជាផែនការរបស់ក្រុមហ៊ុន Amazon ក្នុងការសាងសង់បណ្ដាញផ្កាយរណបចំនួន៣,២៣៦ នៅគន្លងទាបនៃផែនដីដើម្បីផ្ដល់អ៊ីនធឺណេតល្បឿនលឿនទៅកាន់គ្រប់ទីកន្លែងក្នុងពិភពលោក។

កាលពីឆ្នាំមុន គណៈកម្មការទំនាក់ទំនងសហព័ន្ធបានអនុញ្ញាតដល់ប្រព័ន្ធរបស់Amazon ដែលក្រុមហ៊ុននិយាយថាខ្លួនមានគម្រោងវិនិយោគជាង១០ប៊ីលានដុល្លារ នៅក្នុងផ្កាយរណប Kuiper។ សេវាកម្មដំបូងពី Kuiper ត្រូវបានកំណត់ឲ្យចាប់ផ្ដើមនៅពេលដែលក្រុមហ៊ុន Amazon មានផ្កាយរណបចំនួន៥៧៨នៅក្នុងគន្លង៕

គំរូផ្កាយរណប
គំរូផ្កាយរណប
រ៉ុក្កែត RS1 ដែលផ្ទុកផ្កាយរណប Kuiper
រ៉ុក្កែត RS1 ដែលផ្ទុកផ្កាយរណប Kuiper

ប្រភព: CNBC

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...