ភ្នំពេញ៖ បន្ទាប់ពីទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរសព្ទ័ដៃស្មាតហ្វូន vivo អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ វិស័យស្មាតហ្វូនរបស់ខ្លួនកាន់តែមានប្រជាប្រិយភាព និងកាន់តែមានភាពរីកដុះដាលពីមួយឆ្នាំទៅមួយឆ្នាំ។
ជាកិច្ចបង្ហើយចុងឆ្នាំ ក្រុមហ៊ុនទូរសព្ទ័ដៃស្មាតហ្វូន vivo បាននាំមកនៅម៉ូឌែលថ្មីចុងក្រោយគេបង្អស់ជាកូនពៅនៃគ្រួសារត្រកូល Y vivoY20 ដែលមានតម្លៃថោកសមរម្យត្រឹមតែ $159 ជាមួយនឹងគុណសម្បត្តិដ៏សំបូរបែបផងដែរ។
ចំពោះលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនvivo Y20 នេះដែរ គឺមានតួខ្លួនរៀបស្មើរ 2,5D មានជម្រើសពីរគឺពណ៌ស (Draw White) និងពណ៌ខៀវ (Nebula Blue)។
រួមជាមួយនឹងការរចនាបថយ៉ាងស្រស់ស្អាតទាន់សម័យការលីបសាកសមបំផុតសំរាប់មនុស្សជំនាន់ថ្មី បូករួមជានឹងការបំពាក់នូវបច្ចេកវិទ្យាដ៏ទំនើបអេក្រង់បែប Halo FullView ទំហំ 6.51 អ៊ីញមានសមាមាត្រ 20:9 និងមានកម្រិតបង្ហាញHD+ (1600 x 720) ការបង្ហាញធំជាងមុន និងកាន់តែស៊ីជម្រៅ។
ស្មាតហ្វូននេះដែរក៏ត្រូវបានភ្ជាប់មកជាមួយបច្ចេកវិទ្យាដោះសោដោយស្កេនក្រយៅដៃនៅផ្នែកចំហៀងអេក្រង់ដោយប្រើរយៈពេលត្រឹមតែ0.33វិនាទីប៉ុណ្ណោះ។ ការរចនាដ៏ថ្មីនេះសម្របតាមការប្រើប្រាស់ទូរស័ព្ទប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ដែរធ្វើឱ្យការដោះសោរកាន់តែមានភាពងាយស្រួល។
វាក៏បានប្រើប្រាស់នូវប្រព័ន្ធដំណើរការ Qualcomm Snapdragon 665 ដំណើរការដោយ Funtouch 10.5 និង Android10 មាន Ram 4GB និង Memory64GB យើងអាចគ្រប់គ្រងហ្គេមផ្សេងៗបានយ៉ាងងាយស្រួល។មិនតែប៉ុណ្ណោះយើងក៏អាចបន្ថែម Memory ខាងក្រៅបានរហូតដល់ 256GBដូច្នេះអ្នកអាចធ្វើការ Download តន្ត្រី រូបភាព មើលវីដេអូភាពយន្តផ្សេងៗបានយ៉ាងសប្បាយ។
vivo Y20 មានថាមពលថ្មធំ5000mAh (TYP) អ្នកអាចប្រើបានយូរដោយមិនបាច់មានការព្រួយបារម្ភ។ បច្ចេកវិទ្យា AI សន្សំសំចៃថាមពលថ្ម ថ្មសាកពេញអាចប្រើបាន16 ម៉ោង សម្រាប់ការមើលវីដេអូតាមអ៊ិនធឺរណែតកម្រិត HD ឬលេងហ្គេមOnline បានរហូតដល់ 11ម៉ោង។
ស្មាតហ្វូន vivo Y20 ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាAI ឆ្លាតវៃចំនួន3 គ្រាប់ រួមបញ្ចូលមុខងារថតរូបជាច្រើន ដូចជាមុខងារ Face Beauty មុខងារសែលហ្វី Filters Macro និងមុខងារជាច្រើនទៀត ចំពោះលែនទី១កាមេរ៉ាគោលមានទំហំ 13MPលែនទី២ 2MP ថតរូបព្រាលផ្ទៃខាងក្រោយ (Bokeh) លែនទី៣ 2MP សម្រាប់ថតយកវត្ថុដែលមានគំលាត 4CM (SuperMacro)។ រីឯសម្រាប់កាមេរ៉ាមុខមានទំហំ 8MP យើងអាចធ្វើការថតរូបសែលហ្វីបានយ៉ាងស្រស់ស្អាតផងដែរ។
ជឿជាក់ថា បងប្អូនកំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសារហើយមែនទេ នៅសល់តែរយៈពេលតែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះស្មាតហ្វូនvivo Y20 នឹងត្រូវធ្វើការដាក់លក់នៅលើទីផ្សារហើយ៕