តាមប្រភពមួយ បានអោយដឹងថានៅឆ្នាំ 2021 ខាងមុខនេះ នឹងមានវត្តមាន ទូរសព្ទ លំដាប់កំពូលអេក្រង់បត់របស់ក្រុមហ៊ុនកូរ៉េខាងត្បូង ពោលគឺ Galaxy Z Fold Lite / Galaxy Flip 3 និងចុងក្រោយគឺ Galaxy Fold 3 ។ សម្រាប់ទូរសព្ទ ម៉ូឌែល Galaxy Z Fold lite អាចនិងមានទំហំអេក្រង់ 7អ៊ីញ ជាប្រភេទអេក្រង់បត់ CPI ។ ចំណែកអេក្រង់ខាងក្រៅមានទំហំ 4អ៊ីញ ។
សម្រាប់ Galaxy Z Flip 3 អាចនឹងមានអេក្រង់ជាប្រភេទ UTG មានទំហំ 6.7 អ៊ីញ និង Galaxy Z Fold 3 មានអេក្រង់ទំហំ 7 អ៊ីញ ជាប្រភេទអេក្រង់ UTG ផងដែរ។ សម្រាប់លក្ខណ:សម្បត្ដិរបស់វាវិញ គឺយើងមិនទាន់ដឹងច្បាស់នៅឡើយទេ ដូច្នេះមានតែរង់ចាំថ្ងៃប្រកាសចេញពី ក្រុមហ៊ុន Samsung ផ្ទាល់តែម្ដង៕