ដឹងថ្ងៃប្រកាសបង្ហាញផ្លូវការ នូវទូរសព្ទ Nothing Phone (1) ដែលហ្វេនៗរង់ចាំជាយូរ - TrueID

ដឹងថ្ងៃប្រកាសបង្ហាញផ្លូវការ នូវទូរសព្ទ Nothing Phone (1) ដែលហ្វេនៗរង់ចាំជាយូរ

June 9, 2022

បរទេស៖ ក្រុមហ៊ុន Nothing ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាថ្មីថ្មោងដែលដឹកនាំដោយសហស្ថាបនិកក្រុមហ៊ុនOnePlus គឺលោក Carl Peiនឹងធ្វើការប្រកាសបង្ហាញស្មាតហ្វូនដំបូងរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍មួយ នៅថ្ងៃទី12ខែកក្កដា។ ទូរសព្ទ Nothing Phone (1)នឹងក្លាយជាឧបករណ៍ទី2របស់ក្រុមហ៊ុន បន្ទាប់ពីការបញ្ចេញកាសស្ដាប់ត្រចៀកឥតខ្សែear (1) របស់ខ្លួនកាលពីឆ្នាំមុន។

ព្រឹត្តិការណ៍ផ្ទាល់នឹងធ្វើឡើងនៅទីក្រុងឡុងដ៍ រួមជាមួយការឡាយស្ទ្រីមនៅវេលាម៉ោង 11AMET (ត្រូវនឹងម៉ោង10យប់ នៅកម្ពុជា)។ ក្រុមហ៊ុនបានទម្លាយនិងប្រកាសនូវចំណុចមួយចំនួននៃស្មាតហ្វូននេះរួចមកហើយ។ នៅក្នុងព្រឹត្តិការណ៍មួយក្នុងខែមីនាក្រុមហ៊ុនបាននិយាយអំពីព័ត៌មានលម្អិតអំពីកម្មវិធី Nothing OS launcher ដែលដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការណ៍ Android 11។ កម្មវិធី launcher នេះត្រូវបានបញ្ចេញនៅក្នុងកំណែបេតាកាលពីខែមុន។

ទូរសព្ទនេះត្រូវបានគេរាយការណ៍ថានឹងបំពាក់ធាតុថ្លានៅក្នុងការរចនារបស់វា នឹងមានខ្សែពន្លឺបំភ្លឺនៅពីខាងក្រោយឧបករណ៍ហើយនឹងដំណើរការដោយឈីប Qualcomm Snapdragon មួយ។ស្មាតហ្វូននេះនឹងតំណាងឲ្យជំហានបន្ទាប់នៅក្នុងបំណង​ប្រាថ្នារបស់ក្រុមហ៊ុន Nothingក្នុងការបង្កើតប្រព័ន្ធអេកូនៃឧបករណ៍ឆ្លាតវៃ ដែលមានអន្តរទំនាក់ទំនងគ្នាទៅវិញទៅមកមួយចំនួនដោយខ្លួនវាខណៈពេលដែលសហការជាមួយក្រុមហ៊ុនភាគីទីបី ដើម្បីផលិតឧបករណ៍ផ្សេងទៀត៕

រូបភាពពីក្រុមហ៊ុន Nothing
រូបភាពពីក្រុមហ៊ុន Nothing

ប្រភព: The Verge

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...