កាក់កបឡើងកូដខ្លាំង Han so Hee ទិញផ្ទះជិត ២លានដុល្លារ មួយលេង - TrueID

កាក់កបឡើងកូដខ្លាំង Han so Hee ទិញផ្ទះជិត ២លានដុល្លារ មួយលេង

February 27, 2022

កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី ២៦ ខែកុម្ភៈ តារាសម្តែង Han So Hee បានទិញផ្ទះល្វែងវីឡាដ៏ប្រណិតតម្លៃ ១.៩៥ ពាន់លានវ៉ុន (ប្រហែល ១.៦ លានដុល្លារអាមេរិក) នៅក្នុងភូមិ Achiul ដែលមានទីតាំងនៅទីក្រុង Guri ខេត្ត Gyeonggi ។

ជាក់ស្តែង តារា​ស្រី​រូប​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ទិញ​ផ្ទះ​ល្វែង​នេះ​ជា​សាច់​ប្រាក់​សុទ្ធតែម្តង កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​មុន ទីតាំងនៃផ្ទះល្វែងដែលទើបទិញថ្មីរបស់ Han So Hee ភូមិ Achiul កំពុងកើនឡើងជា «ភូមិវប្បធម៌» សម្រាប់ទាក់ទាញមនុស្សមានចំណូលចិត្ត ជាមួយនឹងវិស័យសិល្បៈ។

តួយ៉ាង ទីលំនៅដ្ឋានប្រណិតថ្មី ៗ ជាច្រើនត្រូវបានបញ្ចប់ការសាងសង់នៅក្នុងភូមិក្បែរនោះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជំរុញឱ្យតារាល្បីៗ និងឥស្សរជនល្បីៗក្នុងវិស័យសិល្បៈងាកមករកបរិយាកាសស្ងត់ស្ងាត់ សន្តិភាពបែបនេះ ដោយក្នុងនោះ តារា​សម្ដែង Hyun Bin ក៏បានទិញផ្ទះ ​កាល​ពី​ឆ្នាំ​មុន​សម្រាប់​ការ​ទិញ​ផ្ទះ​ប្រណីត​មួយ​នៅ​ក្នុង​ភូមិមួយនេះដូចគ្នាដែរ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...