លក់ដាច់ពេក ដល់ថ្នាក់ Apple សុំពេលលើកថ្ងៃដឹកជញ្ជូន iPhone 14 Pro ចំពោះអតិថិជនខ្លះ - TrueID

លក់ដាច់ពេក ដល់ថ្នាក់ Apple សុំពេលលើកថ្ងៃដឹកជញ្ជូន iPhone 14 Pro ចំពោះអតិថិជនខ្លះ

September 16, 2022

បរទេស៖ ការកម្ម៉ង់ទិញជាមុនសម្រាប់ iPhone 14 និង iPhone 14 Pro លើកដំបូង កំពុងចាប់ផ្ដើមទៅដល់ដៃអតិថិជនជុំវិញពិភពលោក ជាបណ្ដើរៗហើយ។យ៉ាងណាមិញ អ្នកទិញមួយចំនួនក៏មិនទាន់អាចទទួលបាន iPhone 14 នៅថ្ងៃសុក្រនេះដែរ។បើយោងតាមរបាយការណ៍ពីបណ្ដាញសង្គមបានឲ្យដឹងថា ក្រុមហ៊ុន Apple កំពុងពន្យារពេលសម្រាប់ការកម្ម៉ង់ទិញជាមុន ចំពោះ iPhone 14 មួយចំនួន ដែលត្រូវបានសន្យាពីដំបូង សម្រាប់ការចែកចាយនៅថ្ងៃទី16 ខែកញ្ញា។

ទោះជាយ៉ាងណា នៅឆ្នាំនេះ ការចេញលក់​ iPhone 14 មានភាពរង្គោះរង្គើបន្តិច។ នៅថ្ងៃបញ្ជាទិញទុកជាមុន កាលពីសប្ដាហ៍មុនហាងអនឡាញ Apple Store និងកម្មវិធី Apple Store ទាំងពីរបានប្រឈមនឹងការគាំងដោយសារអតិថិជនប្រញាប់ប្រញាល់បញ្ជាទិញឧបករណ៍ថ្មី។ នេះនាំឲ្យមានបញ្ហាជាច្រើនរួមទាំងអតិថិជនមួយចំនួនទទួលបានការបញ្ជាទិញជាមុន នូវ iPhone 14 យ៉ាងច្រើន ដោយសារតែបញ្ហាប្រព័ន្ធ ខណៈអ្នកផ្សេងទៀតមិនទទួលបានអ្វីសោះ។ ឥឡូវនេះវាហាក់បីដូចជា Apple មិនអាចធ្វើតាមសន្យា និងមិនអាចដឹកជញ្ជូនiPhone 14 មួយចំនួនទៅកាន់អ្នកទិញ។

របាយការណ៍កំពុងលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាApple កំពុងពន្យារពេល ការបញ្ជាទិញ iPhone 14 Pro និង iPhone 14 Pro Max មួយចំនួន ដែលដំបូងឡើយថា នឹងដឹកជញ្ជូននៅថ្ងៃទី16ខែកញ្ញា។ ក្នុងករណីភាគច្រើន ក្រុមហ៊ុន Apple កំពុងជំរុញឲ្យមានការប៉ាន់ស្មានការចែកចាយទាំងនេះត្រលប់មកវិញ ប្រហែលមួយសប្ដាហ៍ដល់ថ្ងៃទី23 ខែកញ្ញា ប៉ុន្តែអតិថិជនផ្សេងទៀតបានលើកឡើងថា ការកម្ម៉ង់របស់គាត់ត្រូវរុញដល់ថ្ងៃទី30ខែកញ្ញា។ អ្នកទិញមួយចំនួនត្រូវបានគេជូនដំណឹង នៅដើមសប្ដាហ៍នេះអំពីការពន្យារពេល ខណៈអ្នកផ្សេងទៀតមិនត្រូវបានគេជូនដំណឹង រហូតដល់ថ្ងៃនេះ។ការព្យារពេលទាំងនេះ ហាក់ដូចជាប៉ះពាល់ ចំពោះតែ iPhone 14 Pro និង iPhone 14 Pro Max ប៉ុណ្ណោះ៕

ស៊េរី iPhone 14 Pro
ស៊េរី iPhone 14 Pro

ប្រភព: 9to5Mac

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...