រថយន្ត Ford Ranger Raptor សេ៊រីថ្មីឆ្នាំ2023 ត្រូវបានដាក់ សម្ពោធជាផ្លូវការនៅកម្ពុជា - TrueID

រថយន្ត Ford Ranger Raptor សេ៊រីថ្មីឆ្នាំ2023 ត្រូវបានដាក់ សម្ពោធជាផ្លូវការនៅកម្ពុជា

August 22, 2022

ភ្នំពេញ៖ ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានបង្កើតនូវមហា ព្រឹត្តិការណ៏ដ៏ធំសម្បើមជាថ្មីម្ដងទៀតប្រចាំឆ្នាំនោះគឺការប្រារព្ធពិធីសម្ភោធជាផ្លូវការនៃរថយពួ Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ ដែលមានភ្ញៀវក៏ត្តិយសអញ្ជើញចូលរូបប្រមាណជាង 3,000 នាក់។

កម្មវិធីសម្ពោធជាផ្លូវការរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 នៅប្រទេសកម្ពុជា

  ឆ្លៀតក្នុងឱកាសនេះដែរ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក៏បានថ្លែងសុន្ទរកថានៅក្នុងអង្គពិធីនេះដែរ ដែលលោកបានមានប្រសាសន៍ថា៖

កម្មវិធីសម្ពោធជាផ្លូវការរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 នៅប្រទេសកម្ពុជា
កម្មវិធីសម្ពោធជាផ្លូវការរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 នៅប្រទេសកម្ពុជា

កម្មវិធីនេះប្រារព្ធឡើងក្នុងកាលបំណងដើម្បីឲ្យអតិថិជនយល់ជ្រាបកាន់តែច្បាស់ពីវត្តមាននៃកំពូល រថយន្តភីកអាប់ Off-Road Performance មួយនេះជាមួយនឹងរូបរាងថ្មីទាំងស្រុង និងទទួលបានបទ ពិសោធន៍ដ៏អស្ចារ្យនៃការបើកបរសាកល្បងរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 នេះដោយផ្ទាល់ជាមួយនឹងអ្នកជំនាញបច្ចេកទេស Ford ដើម្បីសាកល្បងមុខងារថ្មីស្រឡាង ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលបានបំពាក់នៅលើរថយន្តនេះ ជាពិសេសនោះគឺអតិថិជនពេញចិត្ត ជាមួយនឹងកម្លាំងម៉ាស៊ីននៃរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ដែលម៉ាស៊ីនជំនាន់ថ្មីនេះជា ប្រភេទម៉ាស៊ីនសាំង Twin-Turbo 3.0L V6 EcoBoost ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 392 HP និងកម្លាំងរមួលកង់រហូតដល់ទៅ 583 Nm ដែលផ្ដល់នូវសន្ទុះដ៏ខ្លាំងគ្មានគូប្រៀប។ មិនតែប៉ុណ្ណោះ នៅមានមុខងារជាច្រើនទៀតដែលបានទាក់ចិត្តអថិថិជនបន្ទាប់ពីបានធ្វើតេស្តសាងល្បងរួចមកដូចជា៖ 

កម្មវិធីសម្ពោធជាផ្លូវការរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 នៅប្រទេសកម្ពុជា
កម្មវិធីសម្ពោធជាផ្លូវការរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 នៅប្រទេសកម្ពុជា

- ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវរហូតដល់ 7 ជម្រើសរួមមាន៖ ផ្លូវធម្មតា ស័្តរ រអិល ភក់ ខ្សាច់ BAJA ( ផ្លូវឧបសគ្គ) និងផ្លូវមានថ្ម

- ប្រព័ន្ធកំណត់សម្លេងរថយន្ត (Exhaust Mode) ដែលអាចកំណត់សម្លេងរថយន្តបាន 4 ជម្រើស ដូចជា៖ ស្ងាត់ ធម្មតា បែបស្ទ័រ និងបែប BAJA Mode (ដែលសម្រាប់ការបើកបរលើផ្លូវមានឧបសគ្គ) បូករួមជាមួយនឹងការបំពាក់ជូននូវបំពង់ស៊ីម៉ាំង 2 ធ្វើឲ្យរថយន្តនេះមានរូបរាង និងការបញ្ចេញសម្លេងដូចទៅនឹងរថយន្តស្ត័រអញ្ចឹង

- ប្រព័ន្ធកំណត់ការប្រើប្រាស់បូមរថយន្ត (Suspension Mode) ដែលអាចកំណត់បូមរថយន្តទន់ ឬ រឹងទៅតាមស្ថានភាពផ្លូវ ជាពិសេសគឺបានបំពាក់នូវបូម Fox Live Valve Shocks ទំហំ 2.5 អ៊ីញ ប្រព័ន្ធកំណត់ការប្រើប្រាស់ចង្កូតរថយន្ត (Steering Mode) ដែលអាចកំណត់ចង្កូតរថយន្តធូរ ឬតឹងទៅតាមស្ថានភាពផ្លូវ

- អ្វីដែលអតិថិជនមានការភ្ញាក់ផ្អើល និងពេញចិត្តខ្លាំងមួយទៀតនោះគឺ ប្រអប់លេខអេឡិចត្រូនិច ជំនាន់ថ្មី 10 វគ្គអូតូ (E-Shifter) បូករួមជាមួយនឹង Paddle Shift ដែលអាចថែមថយលេខនៅនឹងដៃចង្កូតពិតជាធ្វើឲ្យការចូលរលូនខ្លាំងមែនទែន

- បំពាក់ជូននូវប្រព័ន្ធគ្រប់គ្រងប៉ុងអេឡិចត្រូនិចជំនាន់ថ្មី (2H, 4H, 4L, 4A)

- អ្វីដែលកាន់តែអស្ចារ្យនោះគឺរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 បានបំពាក់ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P), (T) និងប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត ដែលវានឹងដំណើរការហ្រ្វាំង ហ្គែ៊រ ចង្កូត និងការចូលលេខពីប្រអប់លេខអេឡិចត្រូនិចដោយខ្លួនឯង និងអ្នកបើកបរអាចទស្សនាប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360 ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត នៅលើអេក្រង់ Touchscreen 12 អ៉ីញបានយ៉ាងងាយស្រួល

- ក្រៅពីនេះគឺនៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយជាច្រើនទៀតដែលអាចឲ្យ រថយន្តនេះជំនះបានគ្រប់ឧបសគ្គនៃការបើកបរ និងស័ក្ដិសមជាកំពូលរថយន្តភីកអាប់ Off-Road Performance

រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 មានវត្តមាននៅទីផ្សារព្រះរាជាណាចក្រកម្ពុជាជាមួយនឹង ជម្រើសពណ៍យ៉ាងច្រើនសម្បូររហូតដល់ទៅ 8 ជម្រើសរួមមាន៖ ពណ៌ក្រហម ទឹកក្រូច ខៀវ ខ្មៅ ប្រផេះ ស្ងួត ប្រផេះរលោង ទឹកប្រាក់ និងពណ៌ស។ ជាមួយនឹងតម្លៃពិសេសត្រឹមតែជាង 7 ម៉ឺនដុល្លាតែប៉ុណ្ណោះ។ 

កម្មវិធីសម្ពោធជាផ្លូវការរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 នៅប្រទេសកម្ពុជា
កម្មវិធីសម្ពោធជាផ្លូវការរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 នៅប្រទេសកម្ពុជា
កម្មវិធីសម្ពោធជាផ្លូវការរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 នៅប្រទេសកម្ពុជា
កម្មវិធីសម្ពោធជាផ្លូវការរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 នៅប្រទេសកម្ពុជា
កម្មវិធីសម្ពោធជាផ្លូវការរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 នៅប្រទេសកម្ពុជា
កម្មវិធីសម្ពោធជាផ្លូវការរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 នៅប្រទេសកម្ពុជា
កម្មវិធីសម្ពោធជាផ្លូវការរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 នៅប្រទេសកម្ពុជា
កម្មវិធីសម្ពោធជាផ្លូវការរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 នៅប្រទេសកម្ពុជា

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរ និងបើកបរសាកល្បងរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 នៅតាមបណ្ដាសាខាអគារតាំងបង្ហាញរថយន្ត Ford ដឹងទំនាក់ទំនងទៅតាម លេខទូរស័ព្ទដូចខាងក្រោម៖

● អគារតាំងបង្ហាញវថយន្ត Ford សាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅលើអាគារលេខ 444 ផ្លូវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773

● អគារតាំងបង្ហាញរថយន្ត Ford សាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939

● អគារតាំងបង្ហាញរថយន្ត Ford សាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935

● អគារតាំងបង្ហាញរថយន្ត Ford Trade-In ដែលស្ថិតនៅតាមបណ្ដោយផ្លូវទៅព្រលានយន្តហោះលេខទូរស័ព្ទទំនាក់ទំនង៖ 077 722 999

● អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្ដោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357

● អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្ដោយផ្លូវជាតិលេខ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883 | 088 3 999 883។ 

កម្មវិធីសម្ពោធជាផ្លូវការរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 នៅប្រទេសកម្ពុជា
កម្មវិធីសម្ពោធជាផ្លូវការរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 នៅប្រទេសកម្ពុជា
កម្មវិធីសម្ពោធជាផ្លូវការរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 នៅប្រទេសកម្ពុជា
កម្មវិធីសម្ពោធជាផ្លូវការរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 នៅប្រទេសកម្ពុជា
ទាក់ទងជាមួយ:
ឡាន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...