អាមេរិក៖ ក្រុមហ៊ុន Amazon និយាយថា ខ្លួននឹងចាប់ផ្ដើមដឹកជញ្ជូនទំនិញទៅកាន់អ្នកទិញដោយដ្រូនជាលើកដំបូងនៅចុងឆ្នាំនេះ ដោយរង់ចាំការអនុម័តបទប្បញ្ញត្តិចុងក្រោយ។ អតិថិជននៅក្នុងទីក្រុងLockeford រដ្ឋកាលីហ្វ័រញ៉ានឹងអាចចុះឈ្មោះដើម្បីទទួលបានទំនិញរាប់ពាន់មុខដែលដឹកជញ្ជូនតាមផ្លូវអាកាសទៅកាន់ផ្ទះរបស់ពួកគេ។
ក្រុមហ៊ុនយក្សលក់ទំនិញនេះបានសន្យាថានឹងដឹកជញ្ជូនដោយប្រើដ្រូនជាច្រើនឆ្នាំមកហើយ ប៉ុន្តែបានប្រឈមមុខនឹងការពន្យារពេលនិងរាយការណ៍ពីការមិនសម្រេចបាន។ យ៉ាងណាមិញ ក្រុមហ៊ុននេះនិយាយថាខ្លួនមានគម្រោងដាក់ឲ្យប្រើប្រាស់សេវាកម្មនេះកាន់តែទូលំទូលាយ បន្ទាប់ពីទីក្រុង Lockeford។
ក្រុមហ៊ុន Amazon បានិយាយថាដ្រូននឹងត្រូវបានកំណត់កម្មវិធីទម្លាក់អីវ៉ាន់ នៅទីធ្លាផ្ទះអតិថិជន នៅទីក្រុង Lockefordដែលមានប្រជាជនប្រហែល 4,000នាក់៕
ប្រភព: BBC